ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងអញ្ជើញមកកាន់កម្ពុជា នៅថ្ងៃទី១២ និង១៣ខែវិច្ឆិកាខាងមុខដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ សហរដ្ឋអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ នេះបើតាម ការគូសបញ្ជាក់ពីប្រមុខរដ្ឋាភិបាល កម្ពុជាសម្តេចតេជោ នាយករដ្ឋមន្ដ្រី ហ៊ុន សែន។Hun Sen departs for summit in South Korea | Phnom Penh Post

បន្ទាប់ពី ចាកចេញពីកម្ពុជា លោក ចូ បៃដិន នឹងបន្តដំណើរទៅកាន់កោះបាលីប្រទេសឥណ្ឌូនេស៊ីពីថ្ងៃទី ១៣ ដល់ ថ្ងៃទី១៦ ខែវិច្ឆិកា សម្រាប់កិច្ចប្រជុំកំពូលG20។ បើតាមប្រភពពីអ្នកនាំពាក្យសេតវិមានដដែល នៅកោះបាលី លោកប្រធានាធិបតីអាមេរិក នឹងលើកឡើងអំពីការដឹកនាំរៀបចំកិច្ច ប្រជុំ G20 របស់លោk ប្រធានាធិបតី Widodo ក៏ដូចជាបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះវេទិកាកំពូលនេះ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសដែលតំណាងឱ្យជាង 80% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។Biden to attend COP27 global climate summit | The Hill

គួរបញ្ជាក់ផងដែរថា ការប្រជុំអាស៊ាននឹងចាប់ផ្តើមពីថ្ងៃទី ១០ ដល់ថ្ងៃទី១៣ ខែវិច្ឆកាខាងមុខនេះ ដែលប្រព្រឹត្តិឡើងនៅទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា៕