កាតឥណពន្ធ (Debit Card) និងកាតឥណទាន (Credit Card)  គឺជាកាតដែលបានមកពីធនាគារនៅពេលដែលអ្នកបង្កើតគណនីនៅទីនោះ ហើយវាមានលក្ខណៈ និងរូបរាងមើលទៅស្រដៀងគ្នា ក៏ប៉ុន្តែមានការដំណើរការ និងប្រតិបត្តិការនៅពីក្រោយខុសគ្នា ដែលអ្នកទាំងអស់គ្នាគួរតែកត់សំគាល់។

1.Credit Card ប័ណ្ណឥណទាន

Credit card (ក្រេឌីតកាត) របស់កាតធនាគារគ្រប់ប្រភេទ គឺមិនមានភ្ជាប់ទៅគណនីធនាគារផ្ទាល់ខ្លួនរបស់អ្នក ដូចជា Debit card ទេ។ ជាមួយ credit card គ្រប់ប្រភេទ អ្នកអាចយកវាធ្វើការចំណាយប្រាក់ លើការទិញទំនិញតាមអនឡាញ ឬនៅទីកន្លែងផ្សេងៗដែលគេទទួលយកការចំណាយតាមកាតធនាគារបាន បើទោះបីជាអ្នកមិនមានលុយនៅក្នុងគណនីធនាគាររបស់អ្នកក៏ដោយ តែអ្នកត្រូវតែធ្វើការសងទៅធនាគារវិញនូវលុយដែលអ្នកបានចាយនៅខែបន្ទាប់មុនថ្ងៃកំណត់។Getting a credit card? Here are five types of credit card charges you  should be aware of | Business News

2.Debit Card ប័ណ្ណឥណពន្ធ

ផ្ទុយពី Credit card គ្រប់ប្រភេទ, Debit card (ដេបិតកាត) គឺភ្ជាប់ផ្ទាល់ទៅគណនីធនាគាររបស់អ្នក ហើយរាល់ការចំណាយទាំងអស់តាមរយៈការប្រើប្រាស់កាតធនគារប្រភេទ Debit card គឺត្រូវបានកាត់លុយផ្ទាល់ចេញពីគណនីធនាគាររបស់អ្នក។ ដូច្នេះវាមានន័យថា អ្នកត្រូវតែមានទឹកប្រាក់ជាមុនសិននៅក្នុងគណនីធនាគាររបស់អ្នក មុននឹងអ្នកអាចធ្វើការចំណាយដោយប្រើប្រាស់កាតធនាគាររបស់អ្នកបាន ហើយលុយដែលអ្នកមាននៅក្នុងគណនីនោះ គឺត្រូវតែមានចំនួនច្រើនជាងឬស្មើរនឹងទឹកប្រាក់ ដែលអ្នកត្រូវចំណាយ បើមិនដូច្នោះទេ អ្នកមិនអាចបញ្ចប់ប្រតិបត្តិការមួយនេះបានទេ។Debit Cards | Visa

ដូច្នេះ អ្នកអាចជ្រើសរើសរវាង credit card និង debit card បានតាមដែលអ្នកគិតថាសមស្របទៅនឹងការចំណាយ ឬដំណើរការហិរញ្ញវត្ថុរបស់អ្នក។ តែអ្វីដែលអ្នកគួរតែចងចាំនោះគឺ ចំពោះ credit card អ្នកត្រូវតែប្រាកដថា អ្នកអាចមានសមត្ថភាពធ្វើការសងប្រាក់ទៅធនាគារវិញនូវចំនួន ដែលអ្នកបានចំណាយគ្រប់មុនថ្ងៃកំណត់ បើមិនអីញ្ចឹង អ្នកនឹងត្រូវធ្វើការបង់បន្ថែមនូវអាត្រាការប្រាក់ពីលើលុយ ដែលអ្នកមិនទាន់សងរួចនោះ។ រីឯជាមួយ debit card អ្នកត្រូវតែមានទឹកប្រាក់ជាមុនសិននៅក្នងគណនីធនាគាររបស់អ្នក មុននឹងអ្នកអាចធ្វើការចំណាយលើអ្វីមួយដោយការប្រើប្រាស់កាតធនាគាររបស់អ្នក៕Debit card vs. Credit card: What are the differences? - Dignited