កាលពីពេលថ្មីៗនេះ Apple បានប្រកាសចេញ iPad និង iPad Pro ជំនាន់ចុងក្រោយស្ងាត់ៗ ក្រោយពីបញ្ចេញ iPhone 14 បាន១ខែជាងមក។Apple iPad and iPad Pro (2022): Specs, Price, Release Date | WIRED

ត្បិតតែរូបរាងមិនសូវមានអ្វីប្លែក ក៏ប៉ុន្តែសម្រាប់ iPad Pro ត្រូវបាន Apple បំពាក់ឈីប M2 ព្រមទាំងបច្ចេកវិទ្យា Wi-Fi ជំនាន់ចុងក្រោយ Wi-Fi 6E ផងដែរ។ ឈីប M2 ជំនាន់ចុងក្រោយនេះលឿនជាងឈីប M1 រហូតដល់ ១៥% យ៉ាងណាល្បឿន M1 សម្រាប់អ្នកប្រើទូរទៅគឺលឿនស្រាប់គ្មានទាស់រួចទៅហើយ។Apple announces new M2-powered iPad Pro and completely redesigned 10.9" iPad:  Digital Photography Review

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ iPad និង iPad Pro នេះ​ ហាក់ផ្តោតខ្លាំងសម្រាប់អ្នករៀនស្ថាបត្យកម្ម ឬអ្នកកាត់ត ដោយក្នុងពាណិជ្ជកម្មរបស់ Apple បានអួតអំពីកម្មវិធីកាត់តវីដេអូ Davinci Resolves និងកម្មវិធីធំផ្សេងទៀត ដែលដំណើរការលឿនល្អដូច Laptop អញ្ចឹង។

ដោយឡែកចំពោះតម្លៃវិញ គឺចាប់ពិ ៧៩៩ដុល្លារ ដល់ ១២៩៩ដុល្លារតែប៉ុណ្ណោះ៕Apple announces new iPad Pro 6 - Specs, prices, release date, and more

ប្រភព: Apple