មីយ៉ាន់ម៉ា៖ មានហេតុការណ៍នៃការបំផ្ទុះគ្រាប់បែក និងការផ្ទុះអាវុធនៅក្នុងពន្ធនាគារនៃទីក្រុង យ៉ាំងហ្គោនប្រទេសមីយ៉ាន់ម៉ា ដែលបានបង្កឱ្យមនុស្ស៨នាក់បានស្លាប់ និង១៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរក្នុងហេតុការដ៏រន្ធត់មួយនេះ។

កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០០២២ មានសេចក្ដីរាយការពីសារព័ត៌មាន AFP និង Reuters បានឱ្យដឹងថាមានការបំផ្ទុះគ្រាប់បែកនៅព្រឹកថ្ងៃពុធ ទី១៩ ខែតុលានេះ នៅពន្ធនាគារ Insein ក្នុងទីក្រុង យ៉ាំងហ្គោន (Yangon)  ដែលជាគុកធំជាងគេក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានកសាងឡើងតាំងពីសម័យអាណានិគម និងជាទីតាំងសម្រាប់ឃុំ អ្នកទោស នយោបាយរាប់រយនាក់ ក៏ដូចជាជនបរទេសផងដែរ។

ប្រភពពីមន្ត្រីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបាននិយាយបន្ទោសថា ហេតុការនេះអាចជាអំពើភេរវកម្ម ដោយយ៉ាងហោចណាស់មានគ្រាប់បែកពីរគ្រាប់បានផ្ទុះ និងសំឡេងកាំភ្លើងបានបន្លឺឡើង នៅកន្លែងដែលមានមនុស្សតម្រង់ជួរដើម្បីប្រគល់ប្លងទៅឱ្យអ្នកទោសនៅក្នុងពន្ធនាគារ ដោយបានអង្រួនកញ្ចក់ជុំវិញនោះយ៉ាងខ្លាំង។ ក្នុងហេតុការណ៍នេះបានបណ្តាលឲ្យមនុស្សស្លាប់ចំនួន ៨ នាក់ ក្នុងចំណោមនោះក៏មានមន្ត្រីពន្ធនាគារចំនួន ៣ នាក់ និងក្មេងស្រីអាយុ ១០ ឆ្នាំម្នាក់ត្រូវបានសម្លាប់។ហើយមានអ្នករបួសចំនួន១៨ នាក់ ដែលពួកគេជាអ្នកទោស និងបុគ្គលិកប្រៃសណីយ៍ រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅខាងក្រៅពន្ធនាគារ។

យ៉ាងណាមិញរហូតមកដល់ពេលនេះមិនទាន់មានការលាតត្រដាងជាផ្លូវការនៅឡើយទេ អំពីមូលហេតុនៃការផ្ទុះនេះ ខណៈតុលាការក្នុងទីក្រុងយ៉ាំងហ្គោនបានពន្យារពេលការជំនុំជម្រះទាំងអស់ពាក់ព័ន្ធនឹងជនជាប់ចោទដែលជាទណ្ឌិតនៅក្នុងពន្ធនាគារ  Insein ។ ហើយរដ្ឋាភិបាល និងក្រសួងព័ត៌មានរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយជាផ្លូវការទាក់ទងនឹកការបំផ្ទុះគ្រាប់បែកនេះទេ៕ ប្រភព៖ ​thaipost