ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ រាជធានីភ្នំពេញ៖ អង្គការផ្កាយសមុទ្រ (ISF Cambodia) ដែល ជាអង្គការសប្បុរសធម៌មានបទពិសោធន៍ជាង ១៦ ឆ្នាំក្នុងការប្រើប្រាស់ការអប់រំ និងកីឡា ដើម្បីផ្លាស់ប្តូរជីវិតកុមារក្រីក្រ ជួបការលំបាកបំផុត និងគ្រួសាររបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។ នៅថ្ងៃទី ១៨ ខែធ្នូ ខាងមុខនេះ អង្គការផ្កាយសមុទ្រ នឹងរៀបចំការប្រកួតបាល់ទាត់សប្បុរសធម៌ Corporate Charity Cup លើកដំបូងចាប់ផ្តើមពីម៉ោង ៨:00 ព្រឹក ដល់ ៥:00 ល្ងាច។

ការចុះឈ្មោះចូលរួមប្រកួតក្នុងកម្មវិធីនេះ គឺបើកចំហចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសសម្រាប់អ្នកដែលស្រលាញ់ចូលចិត្តវិស័យបាល់ទាត់និងមានចំណាប់អារម្មណ៏ចូលរូមប្រកួតក៏ដូចជាមានបំណងចង់រួមចំណែកចូលរួមជួយដល់ការអប់រំរបស់កុមារ កំពុងជួបការខ្វះខាតជាង ៧០០ នាក់នៅក្នុងអង្គការផ្កាយសមុទ្រផងដែរ។ កម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌ដំបូងបំផុតរបស់អង្គការផ្កាយសមុទ្រ គឺជាការប្រកួតវិលជុំដែលមានក្រុមចំនួន ២០ ចូលរួមប្រគួតប្រជែង។ ថវិកាទាំងស្រុងដែលរៃអង្គាសបានពីការប្រកួតនេះនឹងត្រូវឧបត្ថម្ភទៅដល់កុមារក្រីក្រនិងគ្រួសាររបស់ពួកគេដែលមានជីវភាពលំបាកឲទទួលបានការសិក្សាអប់រំដែលពួកគេខកខានកន្លងមកតាមរយះកម្មវិធីថ្នាក់ពន្លឿនរបស់អង្គការផ្កាយសមុទ្រ និងបន្តការសិក្សារនៅសាលារដ្ឋផងដែរ។

ដើម្បីចូលរួមក្នុងការប្រកួតនេះ ក្រុមនីមួយៗ (ដែលអាចមានសមាជិកដល់ ១២នាក់) តម្រូវឲ្យបង់ប្រាក់ចំនួន ២០០ ដុល្លារអាមេរិកដែលក្នុងនោះដែរលោកអ្នកនឹងទទួលនបាននូវ អាហារថ្ងៃត្រង់ អាហារសម្រន់ ភេសជ្ជៈ ពានរង្វាន់សម្រាប់ក្រុមឈ្នះ និងលិខិតថ្លែងអំណរគុណទៀតផង។

ដូចនេះសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ក្នុងកម្មវិធីនេះ សូមធ្វើការទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ 089 862 648 ឬចុះឈ្មោះតាមតំណរភ្ជាប់នេះ https://forms.gle/LQT9xZZ1NMEvyyup8។