ប្រទេសចិន៖ ពិតជាគួរឱ្យរន្ធត់ណាស់ ក្រោយពីគ្រួសារមួយក្នុងប្រទេសចិនបានប្រទះឃើញគ្រោងឆ្អឹងសាកសពកូនប្រុសនៅក្រោយផ្ទះ បន្ទាប់ពី១៩ឆ្នាំមុនយល់ច្រឡំថាកូនប្រុសបាត់ខ្លួនព្រោះគេរត់ចេញពីផ្ទះដើម្បីទៅធ្វើការឆ្ងាយ ដោយសារគេខឹងនឹងប្រពន្ធ។

កាលពីពេលថ្មីៗនេះមានសេចក្តីរាយការណ៍មួយបានលាតត្រដាងពីករណីដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងប្រទេសចិនកាលពីប៉ុន្នានឆ្នាំមុន ​អំពីគ្រួសារវ័យចំណាស់មួយបានរកឃើញនូវគ្រោងឆ្អឹងកូនប្រុសដែលបានបាត់ខ្លួនអស់រយៈពេល១៩ឆ្នាំមកហើយ។

ទាក់ទងនឹង ហេតុការណ៍មួយនេះផងដែរ អ៊ុំប្រុសស្រីទាំងពីរនាក់ដែលជាឪពុកម្ដាយជនរងគ្រោះ បានរៀបរាប់ថា ដំបូងឡើយនៅក្នុងឆ្នាំ១៩៩៦ កូនប្រុសរបស់ខ្លួនបានរៀបការ និងរស់នៅជាមួយនឹងប្រពន្ធរបស់គេក្នុងផ្ទះមួយផ្សេងទៀត។ ដោយនិស័យកូនប្រសារស្រីរូបនេះមានចិត្តក្ដៅ និងតែងតែរករឿងឈ្លោះជាមួយនឹងស្វាមីមិនលួសថ្ងៃ។

ជាមួយគ្នានោះនៅថ្ងៃមួយអ៊ុំប្រុសស្រីទាំងពីរក៏បានទៅលេងកូនប្រុស តែកូនប្រសារស្រីបានប្រាប់ថា ពួកគេបានឈ្លោះគ្នា ហើយប្ដីក៏បានរត់ទៅធ្វើការឆ្ងាយបាត់ហើយ។

ទោះជាយ៉ាងណាលោកទាំងពីរនៅតែទន្ទឹងរងចាំកូនប្រុសវិលត្រឡប់មកវិញ ប៉ុន្តែនៅតែគ្មានដំណឹង។

លុះមកដល់ឆ្នាំ២០១៥ អ៊ុំប្រុសស្រីមួយគូនេះក៏បានទៅមើលរៀចចំផ្ទះចាស់ដែលកូនប្រុសធ្លាប់រស់នៅជាមួយប្រពន្ធរបស់គេកាលពីមុន តែអ្វីដែលធ្វើឱ្យអ្នកទាំងពីរមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីគេឈូសឆាយដីស្រាប់តែបានប្រទះឃើញគ្រោងឆ្អឹង កូនប្រុសនៅក្នុងដីក្រោយផ្ទះទៅវិញ ។

ទាក់ទងនឹងការស្លាប់នេះដែរគេបានដាក់ការសង្ស័យលើកូនប្រសារស្រី ដោយដំបូងឡើយនាងមិនព្រមសារភាពនោះតែ តែចុងក្រោយទើបព្រមសារភាពកំហុស ដោយបានរៀបរាប់ថា ​នៅថ្ងៃកើតហេតុកាលពី១៩ឆ្នាំមុន ខ្លួននឹងប្ដីបានឈ្លោះប្រកែកគ្នា ហើយនាងខឹងជាខ្លាំងនឹងបានស្ទុះយកខ្សែទៅរឹតប្ដីរហូតដល់គេបាត់បង់ជីវិត និងធ្វើការកប់សាកសពនៅក្រោយផ្ទះដើម្បីបំបិតភ័ស្តុតាង។

យ៉ាងណាមិញបន្ទាប់ពីទទួលបានចម្លើយសារភាព ពីករណីឃាតកម្មខាងលើ ក្រុមប៉ូលិសក៏បានរៀបចំសំណុំរឿងដើម្បីចាត់ការជនដៃដល់ទៅតាមផ្លូវច្បាប់ផងដែរ៕ ប្រភព៖ Kapook