រាជធានីភ្នំពេញ៖ មហាជនច្បាស់ជាបានស្គាល់រួចមកហើយជាមួយនឹងតារាសម្ដែងស្រីរូបស្រស់ អៀ ម៉េងលិ ក្នុងជួរសិល្បៈដ៏លេចធ្លោម្នាក់ ប៉ុន្តែថ្មីៗនេះកញ្ញា អៀ ម៉េងលិ ក៏បានធ្វើការបង្ហោះសារពេញបណ្ដាញសង្គម ទៅកាន់អតីតសង្សារចាស់ ដែលទើបតែបែកគ្នារយៈពេលមិនប៉ុន្មានខែផង ដើម្បីទាមទារប្រាក់រាប់ម៉ឺនដុល្លារដែលខ្លួនបានអះអាងថាចាញ់បោកបុរសរូបសង្ហាដែលជាអតីតគូស្នេហ៍ធ្លាប់តែល្អូកល្អិនកាលពីមុន។

ដោយក្នុងនោះកញ្ញាបានធ្វើការបង្ហោះនូវរូបថតរបស់បុរសរូបសង្ហារវ័យក្មេងម្នាក់នោះ ភ្ជាប់ជាមួយនឹងសារយ៉ាងដូច្នេះថា៖

“នាងខ្ញុំស្រីលិ សូមអញ្ចើញលោក វ៉ុនប៊ុន លក្ម្សី ហៅ សកល អញ្ញើញចេញមុខដោះស្រាយលុយបំណុល ចំនួន 80000ជាងដុល្លា កុំស្ងាត់បាត់ឈឹងចឹង ហើយ និងបានយក Ipad Air និង iPhone 12pro max របស់នាងខ្ញុំទៅដែល សូមចេញមុខយកមកអោយខ្ញុំវិញ ខ្ញុំទុកពេលអោយយូរ មែនទែន ដោយបុគ្គលម្នាក់នេះ មិន មានដំណោះស្រាយ ហើយបានគេចខ្លួន  ខញុំមិនចង់បង្ហោះជាសារធាណ:ទេ តែវាអស់កំណត់ហើយ 😡 ជយស៊ែរអោយបុគ្គលនោះមើលផង ថោកទាបណាស់

ហើយលុយដែលនាងខ្ញុំបានចាញ់បោកបុគ្គលនេះគឺ ដោយសារបុគ្គលនេះនិយាយថា ចូលហ៊ុនគ្នារកស៊ី និង យកទៅលេងភាគហ៊ុន តែតាមការពិត គឺ ប្រព្រឹក្តល្បែងស៊ីសង

បានយកលុយពីនាងខ្ញុំទៅតាំងពី ដើមឆ្នាំ2020 រហូត មកដល់ថ្ងៃនេះគឺគ្មានដំណោះស្រាយទេ

ខ្ញុំអស់ការទ្រាំមែនបងប្អូនទើបនាងខ្ញុំដាច់ចិត្តបង្ហោះ អ្នកដឹងបានដឹងថាមិច”។

ទោះជាយ៉ាងណាទាក់ទងនឹងសារបង្ហោះខាងលើ សាមីខ្លួនលោក វ៉ុនប៊ុន លក្ម្សី ហៅ សកល នៅមិនទាន់ឃើញមានប្រតិកម្ម ឬចេញមុខមកបកស្រាយយ៉ាងណានោះទេ មានតែរងចាំតាមដានបន្ត៕