កលាពីពេលថ្មីៗនេះ ក្រុមហ៊ុន FPT Semiconductor ជា​​បុត្រសម្ព័ន្ធ​នៃ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ឈាន​មុខ​គេរ​បស់​វៀតណាម FPT ចាប់​ផ្តើម​ដំណើរ​ការ​ផលិត​បន្ទះ​ឈីប​លើក​ដំបូង​របស់​ខ្លួន។

ក្រុមហ៊ុន​នេះមាន​បំណង​ផ្គត់ផ្គង់​បន្ទះ​ឈីប​ចំនួន​ ២៥លាន​គ្រាប់​នៅ​ទូទាំង​ពិភព​លោក​នា ឆ្នាំ២០២៣ ហើយកំ​ពុងសម្លឹង​មើល​ប្រទេស​ជប៉ុន តៃវ៉ាន់ ចិន និងស​ហរដ្ឋអាមេរិក សម្រាប់ទី​ផ្សារ​លក់​ផលិត​ផល​បន្ទះ​ឈីប​របស់​ខ្លួន។ Vietnam promotes semiconductor industry | VTV

សម្រាប់បន្ទះ​ឈីបនេះ គឺ​ជាប​ន្ទះ​សៀគ្វី​អគ្គិសនីតូច​មួយ ដែល​ប្រមូ​លផ្តុំ​ទៅ​ដោ​យ​រេស៊ីស្តង់ កាប៉ាស៊ីទ័រ ដ្យូត រាប់សិបលាន​ប្រទាក់​ក្រឡាគ្នា។​Vietnam's Semiconductor Industry: Samsung Makes Further Inroads

គួរបញ្ជាក់ផងដែរថា បន្ទះ​ឈីប​កំពុង​មាន​តម្រូវ​ការ​ខ្ពស់​លើ​ទីផ្សារ​ ដោយ​សារ​តែកា​រ​រំខាន​មក​លើខ្សែ​សង្វាក់​ផ្គត់ផ្គង់​តាំង​ពី​ចុង​ឆ្នាំ២​០១៩​កន្លងម​កដោយសារតែវិបត្តិកូវីដ និងស្របពេលនេះមានភាពតានតឹងរវាងចិន និងតៃវ៉ាន់៕

ប្រភព: Tech Wire