រាជធានីរីយ៉ាដ៖ កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានរាយការណ៍ អំពីការរឹបអូសបានគ្រឿងញៀន មានទម្ងន់ ជិត ២,៥តោន ដែលមានតម្លៃ ជិត១០០លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងឈូងសមុទ្រអូម៉ង់ ជាមួយនឹងក្រុមដឹកនាំ ដោយអារ៉ាប៊ីសាអូត។Five in One Week for the Marine Nationale and Combined Task Force-150 –  Combined Maritime Forces (CMF)

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៧ ខែកញ្ញា ថា កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា ថ្នាំញៀន ប្រភេទ ហេរ៉ូអ៊ីន (Heroin) មានទម្ងន់ ប្រហែល ២ ៤១០គីឡូក្រាម មានតម្លៃ៨៥លានដុល្លារសហរដ្ឋអាមេរិក ដឹកតាមកប៉ាល់មួយគ្រឿង ឆ្លងកាត់ដែនទឹកអន្ដរជាតិ ហើយត្រូវបានកងទ័ពជើងទឹក រឹបអូសបាន។U.S. Coast Guard in Middle East Seizes $85 Million in Heroin > U.S. Naval  Forces Central Command > Display

កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន កាលពីថ្ងៃអង្គារ ថា ឆ្មាំឆ្នេរសមុទ្ររបស់សហរដ្ឋអាមេរិក បានរឹបអូសថ្នាំញៀនហេរ៉ូអ៊ីន មានតម្លៃប្រមាណ៨៥លានដុល្លារ ចេញពីកប៉ាល់នេសាទមួយគ្រឿង ខណៈកំពុងល្បាត នៅក្នុងឈូងសមុទ្រអូម៉ង់ កាលពីថ្ងៃទី២៧ ខែកញ្ញា។ នេះជាការបង្ក្រាបគ្រឿងញៀនខុសច្បាប់ដ៏ធំបំផុត នៅតំបន់មជ្ឈិមបូព៌ា ដោយកងកម្លាំងជើងទឹកអន្តរជាតិ នៅឆ្នាំ២០២២នេះ។U.S. Coast Guard Offloads $504 Million Worth of Seized Drugs in Port  Everglades

លោក ប៊្រេដ ខូភើរ (Brad Cooper) មេបញ្ជាការ នៃបញ្ជាការកណ្តាលកងទ័ពជើងទឹកសហរដ្ឋអាមេរិក និង ជាមេបញ្ជាការកងនាវាទី៥របស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា «ការរឹបអូសគ្រឿងញៀនដ៏ធំនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅ នៅក្នុងចំណោមដៃគូអន្តរជាតិរបស់យើង ដើម្បីរំខាន និងរារាំងដល់សកម្មភាពអស្ថិរភាព នៅក្នុងតំបន់»៕