ស្ទើរតែគ្រប់គ្នាធ្វើដំណើរជារៀងរាល់ថ្ងៃ ឆ្លងកាត់ស្ពាននៅតាមផ្លូវធ្វើដំណើររបស់អ្នក ស្ពានគឺជាតំណភ្ជាប់រវាងដីទាំងពីរដែលបំបែកដោយតួទឹក។ តើអ្នកធ្លាប់គិតទេថាតើសសរត្រូវសង់នៅក្នុង ទឹកដើម្បីសាងសង់ស្ពានដោយរបៀបណា?

 វិធីសាស្រ្ត Cofferdam សម្រាប់ការសាងសង់ស្ពាននៅលើទឹកដែលមានជម្រៅជ្រៅ (ទន្លេឬសមុទ្រ)

គឺការប្រើបច្ចេកទេស Cofferdam ដែលត្រូវបានគេផលិតដោយការរុញសន្លឹក ដែលជាធម្មតាធ្វើពីដែកនៅក្នុងការងារទំនើបៗ ចូលទៅក្នុងគែមដើម្បីបង្កើតជារបងការពារទឹក ដែលជាជញ្ជាំងព័ទ្ធជុំវិញចំណុចមួយត្រូវបានសាងសង់នៅខាងក្នុងទឹក ហើយទឹកត្រូវបានគេបន្តបូមចេញពីខាងក្នុងទាល់តែស្ងួត ដែលអនុញ្ញាតិឱ្យការសាងសង់មានភាពងាយស្រួលមិនជ្រាបទឹក ជាមួយនឹងការសាងសង់ផែ ឬការងារធារាសាស្ត្រផ្សេងទៀត។

បន្ទាប់ពីបូមទឹកចេញអស់ គេនឹងចាប់ផ្ដើមសាងសង់គ្រឹះស្ពាន (សសរស្តម្ភ) នៅខាងក្នុង cofferdam។ ជាមួយគ្នានោះការសាងសង់ត្រូវបានគេត្រួតពិនិត្យ២៤ម៉ោងពីផ្នែកខាងក្រៅនៃ cofferdam ដើម្បីពិនិត្យមើលជំនោរទឹកឡើងខ្ពស់ ព្រោះកន្លែងសាងសង់គឺជាសមុទ្រ ឬទន្លេ។

វិធីសាស្រ្ត សម្រាប់ការសាងសង់ស្ពានមួយទៀតគឺ Case Drilling

បច្ចេកទេស Case Drilling នេះគឺជាបច្ចេកទេសជឿនលឿនបំផុត ដោយនៅក្នុងបច្ចេកទេសនេះគឺគេប្រើឧបករណ៍មួយដែលដែលជាបំពង់មានរាងមូល ​ស៊ីឡាំង និងមានប្រហោងដាក់ចូលទៅបាតទឹក ដោយឧបករណ៍នេះនឹងជួយការពារទឹកនៅខាងក្រៅ រួចគេដាក់ឧបករណ៍ខួងចូលទៅខាងក្នុងបំពងនោះ បន្ទាប់មកដំណើរការខួងចាប់ផ្តើម នឹងចាក់បំពេញដោយបេតុង ហើយសសរនានាត្រូវបានសាងសង់ឡើង ដើម្បីបង្កើតបានជាស្ពាន៕ ប្រភព៖engineeringmaster