រដ្ឋធានីកៀវ៖ ស្របពេលសង្គ្រាម កំពុងតែបន្ដ វាយប្រយុទ្ធគ្នាយ៉ាងសាហាវ រវាងកម្លាំងការពារទឹកដីរបស់អ៊ុយក្រែន និង កម្លាំងទាហានរុស្ស៊ី អូសបន្លាយ អស់រយៈពេលជាង២០០ថ្ងៃកន្លងមកហើយ ក៏នៅតែរកទីបញ្ចប់គ្មាន ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ គឺកងទ័ពម្ចាស់ទឹកដី បើទោះជាខ្លួនរងរបួសយ៉ាងណាក្ដី ប៉ុន្ដែទឹកចិត្ដរបស់ពួកគេ នៅតែមោះមុត ចង់ទៅកាន់សមរភូមិ វាយប្រយុទ្ធគ្នា បណ្ដេញកម្លាំងសត្រូវ ឲ្យចាកចេញពីទឹកដីរបស់ពួកគេ បន្ដទៀតដែរ។Ukraine's Reservists, the Last Line of Defense

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី១៩ ខែកញ្ញា ថា កងទ័ពអ៊ុយក្រែន ស្ថិតនៅភាគខាងលិច ប្រទេស បានរងរបួស ដោយសារការវាយប្រយុទ្ធគ្នា ហើយពួកគេ នៅតែចង់ទៅកាន់សមរភូមិ ដើម្បីវាយបណ្ដេញកងទ័ពរុស្ស៊ី ចេញពីទឹកដីរបស់ពួកគេ។

ការអត់ធ្មត់របស់លោក វ៉្លាឌីស្លាវ (Vladyslav) មានភាពតិចតួចណាស់ ហើយវាមានរយៈពេល៦ខែកន្លងមកហើយ ចាប់តាំងពីយុទ្ធជន អាយុ២៩ឆ្នាំ រូបនេះ បានរងរបួស ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ស្ថិតក្នុងទីក្រុងល្វី (Lviv) នាភាគខាងលិច ប្រទេសអ៊ុយក្រែន។ ជើងរបស់គាត់ត្រូវបានវះកាត់ដោយសាររងរបួសធ្ងន់ ហើយគាត់អាចកម្រើកបានត្រឹមតែដៃប៉ុណ្ណោះ ប៉ុន្ដែគាត់មានការខកចិត្ត ដោយសារគាត់មិនអាចត្រឡប់ទៅកាន់សមរភូមិវិញបាន។Ukraine: Zelenskyy rules out ′military means′ to regain all lost territory  — as it happened | News | DW | 29.05.2022

យុទ្ធជន Vladyslav បានថ្លែងទាំងកំហឹង ថា «ស្រមៃថា ខ្ញុំបាននៅទីនេះ តាំងពីខែមីនា ហើយខ្ញុំមិនអាចដើរបាន។ គ្រប់គ្នាគិតថា អ្នកអាចត្រៀមខ្លួន សម្រាប់សង្គ្រាម ប៉ុន្តែវាមិនដំណើរការតាមរបៀបនេះបាន។ អ្នកគ្រាន់តែធ្វើសកម្មភាព»។

លោក Vladyslav បានបន្ថែមថា គាត់ជាអ្នកបើករថក្រោះ នៅក្នុងកងទ័ពសកម្មរបស់អ៊ុយក្រែន ចាប់តាំងពីឆ្នាំ២០០៩មក ប៉ុន្ដែគាត់បានរងរបួសធ្ងន់ ចាប់តាំងពីថ្ងៃទី២ ខែមីនា នៅលើសមរភូមិឆ័រនីហ៊ីវ (Chernihiv) នាភាគខាងជើង ប្រទេសអ៊ុយក្រែន។ រុស្ស៊ី មិនអាចដណ្ដើម កាន់កាប់តំបន់នោះបាន ទើបពួកគេព្យាយាមកម្ទេចរថក្រោះតែម្ដង»៕Analysis: 'No walkover': Ukraine could extract high price for any Russian  attack | Reuters