រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រុងវ៉ាស៊ីនតោន កាលពីពេលថ្មីៗនេះ បានព្រមព្រៀងលក់គ្រឿងយុទ្ធោបករណ៍ទំនើបៗ មានតម្លៃ១,១ពាន់លានដុល្លារ និង ថែមទាំងអនុម័តច្បាប់ជំនួយសន្ដិសុខបន្ថែម មានទឹកប្រាក់ ទំហំ៤,៥ពាន់លានដុល្លារ សម្រាប់តៃវ៉ាន់ ហើយនៅពេលទៀត ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បញ្ជាក់ឡើងវិញ អំពីការប្រើប្រាស់កម្លាំងយោធា ការពារតៃវ៉ាន់ ប្រសិនបើចិនចូលឈ្លានពានដែនកោះមួយនេះ។Joe Biden justifies increased military aid to Ukraine but denies seeking  war with Russia

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៩ ខែកញ្ញា ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីអាមេរិក បានអះអាងជាថ្មី ថា កងទ័ពសហរដ្ឋអាមេរិក នឹងការពារកោះតៃវ៉ាន់ ប្រសិនបើចិន លើកកងទ័ព ចូលឈ្លានពានតៃវ៉ាន់។

លោកប្រធានាធិបតី បៃដិន បានថ្លែង នៅក្នុងបទសម្ភាសន៍ជាមួយបណ្ដាញទូរទស្សន៍អាមេរិក CBS រយៈពេល ៦០នាទី ហើយត្រូវបានចាក់ផ្សាយ កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ ដោយបានបញ្ជាក់ ថា សហរដ្ឋអាមេរិក មិនគាំទ្រឯករាជភាពរបស់តៃវ៉ាន់ឡើយ ហើយនៅតែប្តេជ្ញាចិត្តចំពោះគោលនយោបាយ «ចិនតែមួយ»។ ប៉ុន្ដែសហរដ្ឋអាមេរិក នឹងការពារតៃវ៉ាន់ ប្រសិនបើចិនឈ្លានពានដែនកោះមួយនេះ។What's the dispute between China and Taiwan about? Does Australia recognise  Taiwan? Your basic questions answered - ABC News

សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានអនុម័តការលក់អាវុធ មានតម្លៃ ១,១ពាន់លានដុល្លារ ទៅឲ្យតៃវ៉ាន់។ ស្របគ្នានេះដែរ គណៈកម្មាធិការព្រឹទ្ធសភា នៃប្រទេសមហាអំណាចកំពូលនេះ ក៏បានអនុម័តជំនួយសន្ដិសុខបន្ថែម មានទំហំទឹកប្រាក់ ៤,៥ពាន់លានដុល្លារ សម្រាប់ដែនកោះមួយនេះបន្ថែមទៀតផង៕Why are tensions increasing between China and Taiwan? | Asia | An in-depth  look at news from across the continent | DW | 07.10.2021