ប្រទេសចិន៖ ក្លាយជារឿងដ៏គួរឱ្យចាប់អារម្មណ៍ និងប្លែកជាខ្លាំងក្រោយពីសកលវិទ្យាល័យមួយដ៏ល្បីនៅក្នុងប្រទេសចិនបានកម្មវិធីសិក្សា បើនិស្សិតណាចង់ប្រឡងបញ្ជាប់ការសិក្សាពួកគេត្រូវតែចេះហែលទឹកជាមុនសិន។

សកលវិទ្យាល័យនៅក្នុងទីក្រុងប៉េកាំងនៃប្រទេសចិនដ៏ល្បីឈ្មោះ Tsinghua University ឬ ជាទូទៅសាធារណជន  ហៅថា  MIT សាលានេះមានកម្មវិធីសិក្សាមួយដែលតម្រូវឱ្យនិស្សិតត្រូវតែចេះហែលទឹកជាមុនសិនមុននឹងអាចប្រឡងបញ្ចប់ការសិក្សារបស់ពួកគេបាន។ ដោយដោយគោលការណ៍មួយនេះគេបានបង្កើតឡើងតាំងពីទសវត្ស​ឆ្នាំ​៩០​ ដែលបានបង្កើតដំបូងឱ្យសិស្សក្នុងសកលវិទ្យល័យ MIT អនុវត្តឡើង ប៉ុន្តែក្រោយមកទៀតក៏ត្រូវបានបញ្ឈប់កម្មវិធីសិក្សាមួយនេះមួយរយៈធំ​។

ទោះជាយ៉ាណានាយក​ផ្នែក​អប់រំ​ និង​កាយ​សម្បទាក្នុងប្រទេសចិន​ លោក ​Liu Bo ក៏បានចាប់ផ្ដើមបង្កើតកម្មវិធីសិក្សាការហែលទឹកនេះជាថ្មីម្ដងទៀតក្នុងសកលវិទ្យាល័យមួយនេះ ​ដោយតម្រូវឱ្យនិស្សិតមិនថា ប្រុស ឬស្រីត្រូវតែឆ្លងកាត់ការហែលទឹកយ៉ាងហោចណាស់ក៏អាចហែលបានរយៈចម្ងាយប្រហែស៥០ម៉ែត្រផងដែរ ដើម្បីអាចឈាមទៅដល់ការប្រឡងបញ្ចប់ការសិក្សាបានដោយជោគជ័យ។

យ៉ាងណាមិញកម្មវិធីសិក្សាហែលទឹកនេះក៏បានធ្វើឱ្យមហាជនមួយចំនួនមានការពេញចិត្តនិងគាំទ្រ ព្រោះវាអាចជួយឱ្យនិស្សិតមានសមត្ថភាពក្នុងការជួយខ្លួនឯងក្នុងគ្រាមានអាសន្នព្រោះគ្រោះទឹកជំនន់ផ្សេងៗ និងធ្វើឱ្យពួកគេមានសុខភាពល្អផងដែរ តែមហាជនមួយចំនួនក៏បានរិះគន់ផងដែរពីគោលការណ៍មួយនេះដែលវាអាចជាឧបសគ្គសម្រាប់និស្សិតដែលមាន​កាយ​សម្បទាមិនគ្រប់គ្រាន់៕