បុរីញូវយ៉ក៖ រហូតមកដល់ពេលនេះ អង្គការសហប្រជាជាតិ កំពុងតែប្រឈមមុខនឹងសម្ពាធលើព័ត៌មានសម្ងាត់ នៅក្នុងមហាសន្និបាតរបស់ខ្លួន ខណៈមីយ៉ាន់ម៉ា បានជាប់គាំងនឹងតំណាងរបស់ប្រទេសអាស៊ានមួយនេះ នៅក្នុងអង្គការកំពូលពិភពលោក ដែលកំពុងតែខិតខំប្រឹងប្រែង បញ្ចប់វិបត្ដិ បង្កឡើង ដោយរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ថា រដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ា (NUG) ឬរដ្ឋាភិបាលស្រមោល ដែលត្រូវបានបង្កើនឡើង ដោយក្រុមអ្នកនយោបាយជាប់ឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ ក្រោយការបណ្ដេញ ចេញពីអំណាច ដោយអំពើរដ្ឋប្រហារយោធា កាលពីឆ្នាំមុន កំពុងតែអំពាវនាវឲ្យទទួលស្គាល់ជាផ្លូវការ ចំពោះតំណាងរបស់ខ្លួន នៅឯមហាសន្និបាតលើកទី៧៧របស់អង្គការសហប្រជាជាតិ ប្រារព្ធធ្វើ នៅខែនេះ។Aung San Suu Kyi: Myanmar democracy icon who fell from grace - BBC News

លោកវេជ្ជបណ្ឌិត ទុន-អ៊ោង ស្វេ (Tun-Aung Shwe) តំណាងរដ្ឋាភិបាលរួបរួមជាតិ នៅក្នុងប្រទេសអូស្រ្ដាលី បានប្រាប់ដល់សារព័ត៌មាន Al Jazeera ថា «អង្គការសហប្រជាជាតិ ចាំបាច់ត្រូវតែទទួលយកគណៈប្រតិភូរបស់ NUG នៅឯសន្និបាត និង សម័យប្រជុំនីមួយៗ មកពីគ្រប់ស្ថាប័នផ្សេងៗទៀត។ រីឯសហគមន៍អន្តរជាតិ ត្រូវតែផ្តល់នូវការគាំទ្រ ដល់រដ្ឋាភិបាលរួបរួមជាតិ (NUG) ជាស្ថាប័នតំណាងពិតប្រាកដរបស់ប្រជាជនមីយ៉ាន់ម៉ា ព្រោះ NUG តំណាងឱ្យប្រជាជនមីយ៉ាន់ម៉ា។ ដោយឡែក របបយោធា មិនមានសិទ្ធិ ធ្វើជាតំណាងប្រជាជនមីយ៉ាន់ម៉ា នៅឯអង្គការសហប្រជាជាតិ នោះឡើយ»។Myanmar military leader takes new title of prime minister in caretaker  government - state media | Reuters

អំពើរដ្ឋប្រហារយោធារបស់លោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លា (Min Aung Hlaing) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បាននាំប្រទេសមីយ៉ាន់ម៉ា ធ្លាក់ចូលទៅក្នុងភាពវឹកវរ និង សង្គ្រាមស៊ីវិលយ៉ាងបង្ហូរឈាម រវាងកងទ័ពរបបសឹក និង ក្រុមចលនាតស៊ូប្រឆាំងនឹងរដ្ឋាភិបាលយោធា ក្រោយការបង្ក្រាបយ៉ាងឃោរឃៅ។ ក្រុមអ្នកនយោបាយ ដែលបានជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យ បាននាំគ្នាបង្កើនរដ្ឋាភិបាលរួបរួមជាតិ (NUG) ក្រោយរដ្ឋាភិបាលស្របច្បាប់របស់លោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi) ត្រូវបានបណ្ដេញ ចេញពពីអំណាច និង ចាប់ដាក់គុក នៅតែទាមទារយ៉ាងទទូច ដើម្បីធ្វើជាតំណាងមីយ៉ាន់ម៉ា នៅឯអង្គការកំពូល។Myanmar's Aung San Suu Kyi faces new charge amid fresh violence | Aung San  Suu Kyi News | Al Jazeera

គម្រោងគណនេយ្យភាពមីយ៉ាន់ម៉ា បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មានភាពមិនស៊ីសង្វាក់គ្នាយ៉ាងធ្ងន់ធ្ងរ នៅក្នុងការដោះស្រាយបញ្ហានេះ ក៏ដោយសារតែស្ថាប័ននានារបស់អង្គការសហប្រជាជាតិ ខ្លះអនុញ្ញាតឱ្យរបបយោធា ធ្វើជាតំណាងឱ្យមីយ៉ាន់ម៉ា ខណៈភាគច្រើនមិនអនុញ្ញាតឱ្យភាគីណាមួយ អង្គុយលើកៅអីរបស់មីយ៉ាន់ម៉ា»៕