រាជធានីតូក្យូ ៖ ជាមួយនឹងឥទ្ធិពលយោធារបស់ចិន កំពុងតែកើនឡើងយ៉ាងខ្លាំង នៅក្នុងតំបន់ និងភាពតានតឹង រវាង ក្រុងប៉េកាំង និង ក្រុងតៃប៉ិ ក៏កំពុងតែបង្កឲ្យមានការភ័យខ្លាច ដល់បណ្ដាកោះដាច់ស្រយាលនានារបស់ជប៉ុន ចាប់តាំងពីកងទ័ពរំដោះប្រជាជនចិន បានបាញ់មីស៊ីល ធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសមហាសេដ្ឋកិច្ច លំដាប់លេខ៣ នៅលើពិភពលោក។

ក្នុងរយៈពេលចុងក្រោយនេះ ស្ថានការណ៍នៅក្នុងតំបន់ កាន់តែមានភាពតានតឹងឡើង ក្រោយពេលលោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរ មកបំពេញទស្សនកិច្ច នៅទីក្រុងតៃប៉ិ ខណៈក្រុងប៉េកាំង បានប្រឆាំងយ៉ាងដាច់អហង្ការ។ ជាមួយនឹងប្រតិកម្មតបតវិញនោះ ចិនបានបញ្ជូនយន្ដហោះយោធា និង នាវាចម្បាំង ទៅធ្វើសមយុទ្ធយោធា បាញ់គ្រាប់ពិត ឡោមព័ទ្ធកោះតៃវ៉ាន់។Prime Minister KISHIDA Fumio's Personal Timeline | The Government of Japan  - JapanGov -

មីស៊ីលផ្លោងរបស់ចិន នាពេលនោះ បានហោះធ្លាក់ នៅជិតយូណាហ្គូនិ (Yonaguni) ជាកោះដាច់ស្រយាលរបស់ប្រទេសជប៉ុន។ កាំជ្រួចនេះត្រូវបានបាញ់បង្ហោះ ចេញពីការធ្វើសមយុទ្ធយោធារបស់ចិន។ សកម្មភាពនេះ ត្រូវគេមើលឃើញថា ក្រុងប៉េកាំង បានរៀបចំឡើង សម្រាប់ការលុកលុយ ទៅលើកោះតៃវ៉ាន់ ដែលមានចម្ងាយ ត្រឹមតែ១១០គីឡូម៉ែត្រ ពីកោះ Yonaguni របស់ជប៉ុន។ ភាពតានតឹង រវាងតៃវ៉ាន់ និង ចិន ក៏កំពុងតែបង្កឲ្យជនជាតិជប៉ុន រស់នៅលើកោះដោះស្រយាល មានការព្រួយបារម្ភ កាន់តែខ្លាំងឡើង។

សារព័ត៌មានជប៉ុន Nikkei Asia បានចេញផ្សាយ កាលពីចុងខែសីហា ថា ក្រសួងការពារជាតិជប៉ុន បានស្នើសុំកញ្ចប់ថវិកា លើវិស័យការពារជាតិ ចំនួន ៥,៥៩ពាន់ពាន់លានយ៉េន (លុយជប៉ុន) ឬស្មើនឹងប្រហែល ៤០,៧ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ឆ្នាំសារពើពន្ធ ២០២៣។ ជប៉ុន បានបង្កើនកញ្ចប់ថវិកា លើវិស័យការពារជាតិ ដោយផ្តោតលើការទិញយន្តហោះវាយប្រហារគ្មានមនុស្សបើកបរ ឬដ្រូនទំនើបៗ ការស្រាវជ្រាវលើគ្រឿងសព្វាវុធមានល្បឿនលឿនជាងសំឡេង និង ការផលិតមីស៊ីលបាញ់ចម្ងាយឆ្ងាយ។Japanese broadcaster 'apologises' for false N Korea missile alert - The  Statesman

ក្រសួងការពារជាតិជប៉ុន មានគោលបំណង បង្កើតយន្ដហោះគ្មានមនុស្សបើកបរ ឬដ្រូន អាចប្រើប្រាស់ ដោយផ្ទាល់ នៅក្នុងការប្រយុទ្ធ។ ការប្រើប្រាស់យន្ដហោះគ្មានមនុស្សបើកបរ ក៏ជាជម្រើសមួយ មានលក្ខណៈល្អប្រសើរ ជាងការប្រើប្រាស់យន្ដហោះស៊ើបការណ៍ និង យន្ដហោះប្រមូលផ្តុំព័ត៌មានសម្ងាត់។ រដ្ឋាភិបាលជប៉ុន មើលឃើញថា ការទិញយន្តហោះគ្មានមនុស្សបើកបែបនេះ ជាការចាំបាច់បំផុត សម្រាប់សមរភូមិប្រយុទ្ធ ព្រោះវាកាត់បន្ថយចំនួនមនុស្សស្លាប់។

ក្រសួងការពារជាតិជប៉ុន កាលពីថ្ងៃទី២២ ខែសីហា បានបញ្ជូនផែនការរបស់ខ្លួន ទៅកាន់សមាជិកសភា មកពីរដ្ឋាភិបាលចម្រុះរបស់នាយករដ្ឋមន្រ្ដី លោក ហ្វូមីអូ គីស៊ីដា (Fumio Kisida)។ សំណើសុំបង្កើនថវិកាលើវិស័យការពារជាតិរបស់ក្រុងតូក្យូ បានកើតឡើង ស្របពេលមានការគំរាមកំហែង ពីចិន និង កូរ៉េខាងជើង។

សារព័ត៌មាន The Japan Times បានចេញផ្សាយ កាលពីថ្ងៃទី២១ ខែសីហា ក្រសួងការពារជាតិជប៉ុន កំពុងតែគិតពិចារណា ពីការដាក់ពង្រាយប្រព័ន្ធមីស៊ីលគ្រូស បាញ់ចម្ងាយឆ្ងាយ ជាង ១ ០០០គ្រឿង សម្រាប់បង្កើនសមត្ថភាពដល់កងទ័ពរបស់ខ្លួន ដើម្បីទប់ទល់នឹងការគំរាមកំហែង ដែលកំពុងតែកើនឡើង ពីប្រទេសចិន។For all its parallels, Ukraine war feels distant in Taiwan | AP News

ជាមួយគ្នានេះ ជប៉ុន មានផែនការកែលម្អនូវប្រព័ន្ធមីស៊ីល បាញ់ពីលើដីទៅលើនាវា ដែលមានស្រាប់ ដើម្បីបង្កើនចម្ងាយ នៃការបាញ់ ចន្លោះពីចម្ងាយ១០០ រហូតដល់ ១ ០០០គីឡូម៉ែត្រ ដែលមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ការវាយប្រហារ ទៅលើទឹកដីរបស់ចិន ក៏ដូចជា ប្រទេសកូរ៉េខាងជើង ផងដែរ។ ចំណែកការកែលម្អប្រព័ន្ធមីស៊ីលថ្មីនេះ ក៏អាចបំពាក់ ទៅលើនាវាចម្បាំង និង យន្ដហោះយោធារបស់ជប៉ុន អាចមានសមត្ថភាពបាញ់ ទៅលើគោលដៅ នានា នៅលើដីថែមទៀតផង។

ជប៉ុន នឹងដាក់ពង្រាយប្រព័ន្ធមីស៊ីលបាញ់ចម្ងាយឆ្ងាយរបស់ខ្លួន ទាំងនៅខាងក្នុង និង នៅជុំវិញតំបន់ឃ្យូស៊ុ (Kyushu) ហើយនៅតាមកោះតូចៗ នៅភាគនិរតីរបស់ប្រទេសជប៉ុន ស្ថិតជិតនឹងកោះតៃវ៉ាន់។ ទោះជាយ៉ាងណា មន្រ្ដីជប៉ុន មិនបានធ្វើអត្ថាធិប្បាយ ជុំវិញសេចក្ដីរាយការណ៍នេះឡើយ។ ប៉ុន្ដែផែនការនេះ ក៏ជាផ្នែកមួយនេះ នៃគោលបំណងរបស់ជប៉ុន ដើម្បីបង្រួមនូវគម្លាតសមត្ថភាពកាំជ្រួចរបស់ខ្លួន ជាមួយប្រទេសចិន ខណៈក្រុងតូក្យូ កំពុងតែដោះស្រាយ ដើម្បីលុបបំបាត់នូវការគំរាមកំហែង ពីប្រទេសកូរ៉េខាងជើង៕Taiwan Through Japanese Eyes - Pt. I - Mangoes & 3C - The Taiwan Times