រដ្ឋធានីកៀវ៖ សង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) អស់រយៈពេលជាង២៩សប្ដាហ៍កន្លងមកនេះ បាន និង កំពុងតែបង្កឲ្យមានវិបត្ដិស្បៀងអាហារ ដែលកំពុងតែគំរាមកំហែងពីគ្រោះអត់ឃ្លាន នៅលើពិភពលោក និង ការកើនតម្លៃថាមពល ទើបប្រធានអង្គការសហប្រជាជាតិ បានថ្លែងទៅកាន់មេដឹកនាំវិមានក្រឹមឡាំង ដើម្បីដោះស្រាយគ្រោះអត់ឃ្លាន ដែលកំពុងតែគំរាមកំហែង ដល់បណ្ដាប្រទេសក្រីក្រនានា។Don't flood the world today; don't drown it tomorrow', UN Chief implores leaders | | UN News

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ថា លោក អង់តូនីញ៉ូ ហ្គូទែររ៉ែស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងថា កាលពីថ្ងៃពុធ លោកបានចរចាជាមួយនឹងលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី អំពីការនាំចេញជីរបស់រុស្ស៊ី តាមកំពង់ផែសមុទ្រខ្មៅរបស់ប្រទេសអ៊ុយក្រែន ដើម្បីដោះស្រាយបញ្ហាវិបត្ដិស្បៀងអាហារ ដែលកំពុងតែកើនឡើង នៅលើពិភពលោក ហើយកំពុងតែគំរាមកំហែង ដល់គ្រោះអត់ឃ្លាន។

ប្រមុខអង្គការសហប្រជាជាតិ បានបញ្ជាក់ថា លោក និង លោក ពូទីន ក៏បានពិភាក្សាគ្នា អំពីសន្ដិសុខ នៅរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ហ្សារីសប៉ូហ្ស៊ា (Zaporizhia) ស្ថិតក្នុងប្រទេសអ៊ុយក្រែន។ លោកប្រធាន UN បានសង្កត់ធ្ងន់ថា ការទម្លាក់គ្រាប់បែក ឬការបាញ់ផ្លោង បានបញ្ឈប់ នៅក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ ហើយឈ្លើយសឹក គួរតែដោះដូរគ្នា។Almost all Ukraine's grain goes to EU countries: Putin

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន នឹងមិនចូលរួម នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់មេដឹកនាំពិភពលោក នៅក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិ នាសប្តាហ៍ក្រោយនេះទេ។ ការអវត្ដមានរបស់លោក ពូទីន ត្រូវបានប្រមុខអង្គការសហប្រជាជាតិ អះអាងថា កិច្ចប្រជុំនេះកំពុងតែប្រព្រឹត្តទៅ «នៅក្នុងពេលវេលាមួយ ប្រកបដោយមហាគ្រោះថ្នាក់បំផុត»។

ប្រមុខអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ ថា «ពិភពលោករបស់យើង កំពុងតែរងទុក្ខ ដោយសារសង្រ្គាម ការវាយប្រយុទ្ធគ្នា ភាពវឹកវរនឹងអាកាសធាតុ ស្លាកស្នាមពីការស្អប់ និង ខ្មាសអៀន ភាពក្រីក្រ ភាពអត់ឃ្លាន និង វិសមភាព។ សង្គ្រាម នៅអ៊ុយក្រែន មិនត្រឹមតែបង្កនូវគ្រោះមហន្ដរាយ ដល់ប្រទេសអឺរ៉ុបខាងកើតមួយនេះប៉ុណ្ណោះទេ ប៉ុន្ដែវាជះឥទ្ធិពលយ៉ាងខ្លាំង ដល់សេដ្ឋកិច្ចរបស់ពិភពលោកទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjErNPaX31CmZr7dh0ccl0lAth46QfIQMsi_4zzMkR4aynUjE49c68JSmgdNTYjeByp-IY4LWdQ2uWxYUoEb82jrhMAAXHJv2aUKXCiKNULNgF2XbHkRcLahFzBaJQCeqyINYUL1PlkK7nOJjUiB6RoEBoKPsDY6rHCKyqRE1CM33ZpDQD7bSIU8ojX/s960/photo_2022-09-15_14-34-33.jpg

ប្រមុខអង្គការសហប្រជាជាតិ បានបន្ថែមថា «ខ្ញុំសុខចិត្តឲ្យគេថា អ្វីៗដែលខ្ញុំបាននិយាយ ជាកុហកទៅចុះ ប៉ុន្ដែសុំឲ្យតែខ្ញុំសង្ឃឹមថា សន្ដិភាពនឹងកើតឡើង នៅក្នុងពេលឆាប់ៗនេះ»។

លោកស្រី រ៉េបេកា ហ្គ្រីនស្ប៉ាន (Rebeca Grynspan) ប្រធានពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិ ដឹកនាំក្រុមព្យាយាមជួយសម្រួលដំណើរការរបស់ពិភពលោក សម្រាប់ការនាំចេញស្បៀងអាហារ និង ជីរបស់រុស្ស៊ី បានប្រាប់ក្រុមអ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារ ថា ប្រទេសរុស្ស៊ី បានរាយការណ៍ អំពីការនាំចេញស្បៀងអាហារ កើនឡើងដល់ ១២ភាគរយ ចន្លោះពីខែមិថុនា ដល់ខែកក្កដា។ ប៉ុន្តែការនាំចេញជីរបស់រុស្ស៊ី ទៅកាន់ពិភពលោក នៅតែធ្លាក់ចុះ បើទោះជាមានកិច្ចព្រមព្រៀងជាមួយនឹងការធានា ការរ៉ាប់រង ហិរញ្ញវត្ថុ និង ការដឹកជញ្ជូនយ៉ាងណាក៏ដោយ ក៏នៅតែមានបញ្ហាស្មុគស្មាញច្រើនដដែល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3DjhvMlMIRhf_xqelXJyr4rtBXE8K3opmqlcXH2_-Slzmf1EGsulUvW19VdPqGy7y0epf-CA7XyvOk4_bVg1EZBbcCrZSGjRFbCamKrwoKaXXagxLPAncXFO0kpPyCJj4MKTvlehiUSH0VYwPZ7lFr5nhWYKDJxeA7NJuw01t5RpmAPUCQAPl0Svu/s1280/photo_2022-09-15_14-34-40.jpg