ឥណ្ឌា៖ ក្លាយជារឿងដ៏គួរឱ្យហួសចិត្ត និងភ្ញាក់ផ្អើលជាខ្លាំងក្រោយស្ត្រីម្នាក់ទើបតែដឹងខ្លួនថាអតីតស្វាមីបានលួចលក់ក្រលៀនខណៈពេលដែលនាងកំពុងតែវះកាត់កាលពី៤ឆ្នាំមុន ដោយមិនឱ្យនាងដឹង។

រឿងរ៉ាវនេះត្រូវបានគេដឹងថាកើតឡើងទៅលើស្ត្រីជនជាតិឥណ្ឌាដែលគេស្គាល់ឈ្មោះថា Ranjita Kundu អាយុ៣១ឆ្នាំ។ មុនពេលដែលនាងដឹងខ្លួនថាបានបាត់បង់ក្រលៀន ដំបូងឡើយ anjita Kunduនាងមានអាការៈឈឺពោះជាខ្លាំងក្រោយមកនាងក៏សម្រេចទៅមន្ទីរពេទ្យឱ្យគេពិនិត្យ ក្រុមគ្រូពេទ្យធ្វើការពិនិត្យនៅតំបន់ពោះទាំងអស់ តែអ្វីដែលមិននឹងស្មានគ្រូពេទ្យបានប្រាប់ anjita Kundu ថានាងមានតែក្រលៀនមួយចំហៀងនោះទេ។

បន្ទាប់ពីបានដឹងដំណឹងនេះហើយវាពិតជារឿងដ៏គួរឱ្យតក់ស្លុតខ្លាំងណាស់សម្រាប់ anjita Kundu ដែលបានបាត់ក្រលៀនដោយមិនដឹងខ្លួន។ ប៉ុន្តែទាក់ទងនឹងករណីនេះក៏មានការស៊ើបអង្កេត និងរំលឹករឿងដើមទើបដឹងថា anjita Kundu នាងត្រូវបានអតីតស្វាមីខ្លួនបានលួចលក់ក្រលៀនរបស់នាងខណៈពេលដែល៤ឆ្នាំមុននាងបានចូលវះកាត់ជំងឺក្រួសក្នុងតម្រងនោម ហើយស្វាមីរបស់នាងបានលួចលក់ក្រលៀនមួយចំហៀងរបស់នាងក្នុងថ្ងៃនោះតែម្ដង។

ទោះជាយ៉ាងណាបន្ទាប់ពីលួចលក់ក្រលៀនប្រពន្ធបានចំនួន៨ ខែ ប្ដីប្រពន្ធអ្នកទាំងពីរក៏បានលែងលះគ្នា ហើយបុរសជាអតីតស្វាមីក៏បានទៅរៀបការជាមួយប្រពន្ធថ្មីភ្លាមៗ។

យ៉ាងណាមិញទាក់ទងនឹងករណីខាងលើ ក្រុមអ្នកស៊ើបអង្កេត និងមន្ត្រីប៉ូលិសក៏ពុងតែធ្វើការស្វែងរកអតីតស្វាមីដែលជាជនល្មើស ព្រមទាំងក្រុមគ្រូពេទ្យដែលវះយកក្រលៀនដោយគ្មានការអនុញ្ញាពីសាមីខ្លួន ដែលពួកគេទាំងអស់នោះនឹងទទួសការកាត់ទោសទៅតាមផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរផងដែរ៕ ប្រភព៖ indiatimes