ប្រទេសថៃ៖ នាយកដ្ឋានឧតុនិយម បង្ហាញថាប្រទេសថៃបន្តមានភ្លៀងធ្លាក់ហើយនឹងមានអាកាសធាតុធ្លាក់ចុះខ្លាំង នៅតំបន់ខ្លះទូទាំងប្រទេស ហើយក៏បានអំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នៃភ្លៀងធ្លាក់រហូតបង្កជាគ្រោះទឹកជំនន់ធ្ងន់ធ្ងរបន្ថែម ដែលអាចបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗ ជាពិសេសតំបន់ភ្នំនៅជិតផ្លូវទឹក និងតំបន់វាលភក់ជាដើម។

នាថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២២ នាយកដ្ឋានឧតុនិយមបានព្យាករណ៍ទុកថាប្រទេសថៃ នឹងបន្តជួបខ្យល់មូសុងកម្រិតមធ្យមធ្លាក់ពាសពេញតំបន់ខាងជើង កណ្តាលខាងលើ និង តំបន់ខាងកើត ដែលនឹងទទួលរងនូវឥទ្ធិពលអាកាសធាតុសម្ពាធទាបខ្លាំង។ បន្ថែមពីលើនេះ ខ្យល់មូសុងនិរតីនៅតែបោកបក់លើសមុទ្រ Andaman ភាគខាងត្បូង និងឈូងសមុទ្រថៃ ធ្វើឱ្យប្រទេសថៃមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ហើយមានភ្លៀងធ្លាក់ខ្លាំងទៅៗ នៅតំបន់ខ្លះនៅភាគខាងជើង តំបន់ភាគឦសាន តំបន់កណ្តាលរួមទាំងទីក្រុងបាងកក និងតំបន់ជុំវិញនោះ ព្រមទាំងតំបន់បូព៌ា និងឆ្នេរសមុទ្រភាគខាងកើត។

ក្នុងនោះការព្យាករណ៍អាកាសធាតុសម្រាប់ប្រទេសថៃ ចាប់ពីម៉ោង៦:០០ ព្រឹកថ្ងៃនេះ ដល់ម៉ោង ៦:០០ ព្រឹកថ្ងៃស្អែកគេបានឱ្យដឹងថា៖

ភាគខាងជើងមានព្យុះផ្គររន្ទះនៅក្នុង ៨០ ភាគរយនៃតំបន់ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងទៅៗនៅកន្លែងខ្លះ។ភាគឦសាន ៧០ភាគរយនៃផ្ទៃប្រទេសមានផ្គររន្ទះ និងមានភ្លៀងធ្លាក់ខ្លាំង។ តំបន់ភាគកណ្តាល មានផ្គររន្ទះនៅក្នុង៧០ភាគរយនៃតំបន់ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង។តំបន់ភាគបូព៌ា មានផ្គររន្ទះខ្យល់កន្ត្រាក់នៅក្នុងតំបន់ ៦០ ភាគរយជាមួយនឹងភ្លៀងធ្លាក់ខ្លាំង។ ឆ្នេរសមុទ្រភាគអាគ្នេយ៍ ៦០ ភាគរយនៃព្យុះផ្គររន្ទះក្នុងតំបន់ ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង។ ទីក្រុងទីក្រុងបាងកក និងតំបន់ជុំវិញ ៧០ ភាគរយ នៃ ផ្ទៃប្រទេសមានផ្គររន្ទះនិងមានភ្លៀងធ្លាក់ខ្លាំង។

អាស្រ័យហេតុនេះទើបនាយកដ្ឋានឧតុនិយមបានព្រមានដល់ប្រជាជនក្នុងតំបន់សូមមានការប្រយ័ត្ន ចំពោះគ្រោះថ្នាក់នៃភ្លៀងធ្លាក់ខ្លាំងទៅៗ និងភ្លៀងធ្លាក់រាយប៉ាយទូទាំងប្រទេសបន្ថែមទៀត ដែលអាចបង្កឱ្យមានទឹកជំនន់ភ្លាមៗ ជាពិសេសនៅតាមតំបន់ជម្រាលភ្នំនៅជិតផ្លូវទឹក និងតំបន់ទំនាបកផងដែរ៕ ប្រភព៖ Thairath