បរទេស៖ បន្ទាប់ពីការសោយទិវង្គតរបស់ម្ចាស់ក្សត្រិយ៍ អេលីហ្សាបែតទី២ (Elizabeth II) បញ្ចប់រជ្ជកាល ៧០ ឆ្នាំ ស្តេច Charles III ដែលត្រូវជាបុត្រច្បងក៏បានឡើងសោយរាជ្យ ជាប្រមុខថ្មីរបស់ចក្រភពអង់គ្លេស និងប្រទេសចំនួន ១៤ ផ្សេងទៀតបន្ទាប់ពីទ្រង់បានឡើងគ្រងរាជ្យសម្បត្តិ (អ្នកស្នងមរតកទីមួយ) សម្រាប់រយៈពេលដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្រនៃរាជវង្សអង់គ្លេស។

ព្រះអង្គ Charles III បច្ចុប្បន្នមានព្រះជន្ម ៧៣ ព្រះវស្សាបានក្លាយជាស្តេចនៃចក្រភពអង់គ្លេស ដែលបានឡើងសោយរាជ្យក្នុងវ័យចំណាស់ជាងគេ ដោយមានជាមហេសី Camilla នៅក្បែរទ្រងជាព្រះមហាក្សត្រី។Prince Charles's Visit to Barbados Details - Prince Charles Visits Barbados  As it Becomes Independent

ប្រវត្តិរាជវង្ស

 ព្រះអង្គ Charles III ឈ្មោះពេញ Charles Philip Arthur George កើតនៅវិមាន Buckingham នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ១៩៤៨ ដែលជាឆ្នាំទី ១២ នៃរជ្ជកាលស្តេច George VI ។ ព្រះមាតាគឺម្ចាស់ក្សត្រិយ៍ Elizabeth II និងព្រះបីតាព្រះនាម Philip Mountbatten។ ព្រះអង្គ Charles III មានបងប្អូនចំនួន៤នាក់ គឺព្រះនាង Anne ព្រះអង្គ Prince Andrew និងព្រោះអង្គ Prince Edward។

ខណៈពេលដែលទ្រង់មានព្រះជន្មត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ ទ្រង់បានជាប់នៅក្នុងឋានន្តរស័ក្តិជាអ្នកស្នងមរតក បន្ទាប់ពីម្ចាស់ក្សត្រិយ៍ Elizabeth II ឡើងសោយរាជ្យនៅឆ្នាំ ១៩៥២ ក្នុងនោះព្រះនាងបានចិញ្ចឹមបីបាច់បុត្រយ៉ាងយកចិត្តទុកដាក់ ដើម្បីសម្រាប់ឡើងសោយរាជ្យនៅថ្ងៃណាមួយ។

ទោះជាយ៉ាងណាកំណើនរបស់ព្រះអង្គ Charles III ខុសពីស្តេចមុនៗដែលទទួលការអប់រំដោយគ្រូ បង្រៀនឯកជនខណៈព្រះអង្គម្ចាស់ Charles III ទ្រងបានចូលទៅក្នុងប្រព័ន្ធអប់រំធម្មតាដូចសិស្សទូទៅ នៅសាលានាទីក្រុងឡុងដ៍ បន្ទាប់មកទ្រង់បានបន្តការសិក្សាប្រវត្តិសាស្រ្តនៅមហាវិទ្យាល័យ Trinity Cambridge និងឆ្នាំបន្ទាប់ទៀតបានក្លាយជាអ្នកស្នងមរតករាជវង្សអង់គ្លេសដំបូងគេដែលទទួលបានសញ្ញាបត្រ។

ពេញមួយជីវិតរបស់ព្រះអង្គម្ចាស់ Charles III ទ្រង់បានប្រឈមមុខនឹងការរិះគន់ ក៏ដូចជាការតវ៉ាពីក្រុមជាតិនិយម និងប្រឆាំងរាជានិយមអំពីការអនុវត្តរបស់ព្រះអង្គម្ចាស់ដែលបានព្យាយាមសម្របខ្លួនទៅនឹងរចនាប័ទ្មទំនើប ខណៈពេលដែលរក្សាប្រពៃណីដើមរបស់ស្ថាប័ន រួមទាំងរឿងរ៉ាវនៃអាពាហ៍ពិពាហ៍ដំបូងរបស់គាត់ជាមួយម្ចាស់ក្សត្រីដាយអាណា (Diana) ផងដែរ។Long an Uneasy Prince, King Charles III Takes On a Role He Was Born To -  The New York Times

ពិធីរៀបអភិសេក

 ព្រះអង្គម្ចាស់ Charles III បានរៀបអភិសេកជាមួយនឹងម្ចាស់ក្សត្រិយ៍ ដាយអាណា (Diana) នៅឆ្នាំ១៩៨១ ហើយក្នុងពិធីនេះផងដែរបានចាក់ផ្សាយជុំវិញពិភពលោក ដែលមានអ្នកទស្សនាជាង ៧៥០ លាននាក់ និងក្រោយមកព្រះអង្គមានបុត្រពីរព្រះអង្គគឺ ព្រះអង្គម្ចាស់ William ក្នុងឆ្នាំ ១៩៨២ និងព្រះអង្គម្ចាស់ Harry ក្នុងឆ្នាំ ១៩៨៤ ។ គ្រួសារាជ្យវង្សនេះបានស្ថិតក្រោមការឃ្លាំមើលរបស់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយគ្រប់ពេលវេលាទាំងអស់។

ទោះជាយ៉ាងណាបញ្ហាទំនាក់ទំនងគ្រួសាររាជ្យវង្សនេះត្រូវបានបង្ហាញ ដោយម្ចាស់ក្សត្រិយ៍ ដាយអាណា បង្ហាញថាជីវិតអាពាហ៍ពិពាហ៍របស់ទ្រង់និងព្រះអង្គម្ចាស់ Charles III ត្រូវបាន “អ្នកទីបីចូលមក” គឺ Camilla។

ចុងក្រោយព្រះអង្គម្ចាស់ Charles III និងម្ចាស់ក្សត្រីដាយអាណាទ្រង់ទាំងពីរបានលែងលះគ្នានៅឆ្នាំ ១៩៩៦ បន្ទាប់មកទៀតសោកនាដកម្មក៏បានកើតឡើង ដោយដាយអាណាបានជួបគ្រោះថ្នាក់ចរាចរណ៍ សោយទិវង្គតនៅទីក្រុងប៉ារីសក្នុងឆ្នាំ ១៩៩៧។

លុះនៅឆ្នាំ ២០០៥ ព្រះអង្គម្ចាស់ Charles III ក៏បានរៀបអភិសេកជាមួយ Camilla  ដែលបានក្លាយជាការចាប់អារម្មណ៍របស់សាធារណជន។ ម្ចាស់ក្សត្រិយ៍ Camilla ត្រូវបានគេទទួលស្គាល់និងកិត្តិយសជាងម្ចាស់ក្សត្រីដាយអាណា។Long an Uneasy Prince, King Charles III Takes On a Role He Was Born To -  The New York Times

ដំណើរការនៃការឡើងសោយរាជ្យស្តេចថ្មី

ក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ពីការសោយទិវង្គតរបស់ម្ចាស់ក្សត្រី Elizabeth II ព្រះអង្គម្ចាស់ Charles III នឹងមានព្រះរាជក្រឹត្យ ដែលត្រូវបានប្រកាសពីការឡើងស្នងរាជ្យជាផ្លូវការនៅវិមាន St James’s Palace ក្នុងទីក្រុងឡុងដ៍។

ជាមួយនឹងពិធីឡើងសោយរាជ្យរបស់ស្តេច Charles III នឹងត្រូវធ្វើឡើងនៅពេលក្រោយ ដោយសារ ការ រៀបចំសម្រាប់ព្រះរាជពិធីត្រូវធ្វើរាមជំហានសំខាន់ៗ ដែលជាវាជាពិធីសាសនារបស់ជនជាតិអង់គ្លេស។

ដោយពិធីនេះគឺដំណើរការដោយអាចារ្យនៃ Canterbury ដើម្បីពាក់មកុដនៃ St. Edward ដែលជាមកុដមាសពិតប្រាកដ រាប់រយឆ្នាំចាប់តាំងពីឆ្នាំ ១៦៦១ ដែលនឹងត្រូវបានបំពាក់លើព្រះសិរិសារបស់ព្រះអង្គម្ចាស់ Charles III ដែលត្រូវបានគេចាត់ទុកថាជាស្តេចថ្មីនៃចក្រភពអង់គ្លេស។

ក្នុងព្រះរាជពិធីនោះនឹងមានការបន្លឺសំឡេងស្នែងយ៉ាងខ្លាំងដែលជាសញ្ញាឲ្យសាធារណជនចូលទៅកាន់រាជ្យបល្ល័ង្កជាមួយនឹងពាក្យថា “ព្រះសង្គ្រោះជាតិ” អមជាមួយភ្លេងជាតិ ឬភ្លេងនៃព្រះរាជាណាចក្រដ៏រុងរឿង នេះជាលើកទីមួយក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកដែលបទចម្រៀងនេះនឹងត្រូវ ប្ដូរពីពាក្យ Queen(ស្ដេចស្រី) ទៅជាពាក្យ King(ស្ដេចប្រុស) ជំនួសវិញ៕ ប្រភព៖ KapookCharles Is Now King After Queen Elizabeth's Death— Here's Who's Next In  Line Of British Succession