ប្រទេសចិន៖ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ពីទីក្រុងធំៗមួយចំនួននៅភាគខាងកើតនៃប្រទេសចិន បានប្រកាសផ្អាកសេវាកម្មសាឡាង និងការបិទសាលារៀនជាបណ្តោះអាសន្ន ដើម្បីត្រៀមសម្រាប់ការមកដល់នៃព្យុះទីហ្វុង ហ៊ីនថន ណ (Hin Thorn Noh ) ដែលជាព្យុះទីហ្វុងត្រូវបានគេរំពឹងថានឹងមានកម្លាំងខ្លាំងបំផុតនៅឆ្នាំនេះ ហើយវានឹងប៉ះពាល់ដល់តំបន់ផ្សេងទៀតដូចជាតៃវ៉ាន់ កូរ៉េខាងត្បូង និងជប៉ុន។

ទាក់ទងនឹងគ្រោះធម្មជាតិខាងលើនេះផងដែររដ្ឋបាលក្រុងសៀងហៃក៏បានកោះហៅមន្ត្រីប៉ូលីសចំនួន ៥០,០០០នាក់ដើម្បីជួយសម្រួល និងពង្រឹងក្រុមអ្នកជួយសង្គ្រោះ រួមទាំងការថែរក្សាចរាចរណ៍ ជាផ្នែកមួយនៃទីក្រុង Wenzhou បញ្ជាឱ្យគ្រឹះស្ថានសិក្សាទាំងអស់បិទជាបណ្តោះអាសន្ន ហើយនឹងបានប្រកាសផ្អាកសេវាកម្មសាឡាងដំណើរការបន្ត។ ក្នុងនោះការិយាល័យអាកាសធាតុចិនរំពឹងថាព្យុះទីហ្វុង Hin Thorn Noh នឹងរំកិលទៅភាគខាងជើងចូលសមុទ្រចិនខាងកើតបន្តទៀត។

ជាមួយគ្នានោះឥទ្ធិពលនៃព្យុះទីហ្វុងបែបនេះត្រូវបានគេដឹងថា វាមានល្បឿនខ្យល់អតិបរមា ១៧៥ គីឡូម៉ែត្រក្នុងមួយម៉ោងដែលជាបញ្ហាប៉ះពាល់ជាខ្លាំងដល់តំបន់។

យ៉ាងណាមិញជាលទ្ធផល អាជ្ញាធរចិនបានចេញការព្រមានដាក់ប្រទេសពណ៌លឿង អំពីការព្រមានពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្ត Zhejiang សៀងហៃ និងតៃវ៉ាន់ ហើយបានបញ្ជាឱ្យកប៉ាល់ចូលចតដើម្បីជៀសវាងព្យុះផងដែរ៕ ប្រភព៖ Khaosod