រដ្ឋធានីញូវដេលី៖ បច្ចុប្បន្ន ថ្វីបើពិភពលោក កំពុងតែហែលឆ្លងកាត់ឥទ្ធិពលដ៏អាក្រក់ ពីវិបត្ដិរាតត្បាត បង្កឡើង ដោយជំងឺកូវីដ-១៩ និង សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន យ៉ាងណាក្ដី ប៉ុន្ដែឥណ្ឌា នៅតែមានឱកាស នាំមុខចក្រភពអង់គ្លេស ហើយក្លាយជាប្រទេសមហាសេដ្ឋកិច្ចលំដាប់លេខ៥ បន្ទាប់ពីសហរដ្ឋអាមេរិក ចិន ជប៉ុន និង អាល្លឺម៉ង់។

សារព័ត៌មាន Business Standard បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ថា បច្ចុប្បន្ន ចក្រភពអង់គ្លេស បានរបូតតំណែង ជាប្រទេសមហាសេដ្ឋកិច្ចដ៏បំផុតលំដាប់លេខ៥នៅលើពិភពលោក ខណៈឥណ្ឌាបានដណ្ដើមយកតំណែងនេះ ពីអតីតម្ចាស់អាណានិគមរបស់ខ្លួន។Johnson to visit India in bid to boost defence ties - BBC News

នៅក្នុងរយៈពេល១ត្រីមាស គិតត្រឹមខែមីនា ទំហំសេដ្ឋកិច្ចរបស់ឥណ្ឌា កើនដល់៨៤៥,៧ពាន់លានដុល្លារសហរដ្ឋអាមេរិក ខណៈចក្រភពអង់គ្លេស មានត្រឹមតែ ៨១៦ពាន់លានដុល្លារ។ សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស បានធ្លាក់នៅពីក្រោមឥណ្ឌា ហើយក្លាយជាមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ៦របស់ពិភពលោក។

បើតាមការព្យាករណ៍ដោយផ្ទាល់របស់មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បង្ហាញថា សេដ្ឋកិច្ចរបស់ឥណ្ឌា បានវ៉ាដាច់ចក្រភពអង់គ្លេស ហើយដាក់ប្រទេសមហាអំណាចអាស៊ីខាងត្បូងមួយនេះ ឲ្យស្ថិតនៅលំដាប់លេខ៥ ខណៈសហរដ្ឋអាមេរិកឈរនៅលេខ១, ចិនឈរនៅលេខ២, ជប៉ុនឈរនៅលេខ និង អាល្លឺម៉ង់ ឈរនៅលេខ៤។ ប៉ុន្ដែកាលពីមួយទសវត្សរ៍មុន ឥណ្ឌា បានជាប់ចំណាត់ថ្នាក់លេខ១១ ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនជាងគេ នៅលើពិភពលោក ខណៈចក្រភពអង់គ្លេស ជាប់ចំណាត់ថ្នាក់លេខ៥៕Indian Ports record 11% traffic surge, signifies economic recovery