បរទេស៖ ក្លាយជារឿងដ៏គួរឱ្យចាប់អារម្មណ៍មួយក្រោយពីឪពុករបស់ក្មេងសិស្សសាលាម្នាក់ មានចិត្តស្ម័គ្រស្មោះជាមួយនឹងមិត្តភ័ក្តិ សុខចិត្តសន្សំប្រាក់ទុកបង់ថ្ងៃសាលាឱ្យព្រោះតែខ្លាចមិត្តបោះបង់ការសិក្សា ដោយសារគ្មានលទ្ធភាពបន្ត។

កាលពីពេលថ្មីៗនេះមានបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់បានធ្វើការបង្ហោះរៀបរាប់ពីកូនប្រុសរបស់ខ្លួនមានឈ្មោះថា​ Yusuf អាយុ១២ឆ្នាំ បានព្យាយាមសន្សំប្រាក់ដើម្បីជួយបង់ថ្លៃសាលាឱ្យមិត្តភ័ក្តិសម្លាញ់ម្នាក់ទៀតដែលមានជីវភាព ក្រីក្រខ្លាំង គ្មានលទ្ធិភាពក្នុងការបង់ប្រចាំខែ។

ក្នុងនោះ Yusuf បានជ្រើសយកការសន្សំប្រាក់ដែលបានមកពីឪពុកម្ដាយដែលបានផ្ដល់ឱ្យគេសម្រាប់ទិញនំហូបនៅសាលាយកមកដាក់ក្នុងកូ​នជ្រូកសន្សំវិញ។ ដោយក្នុងនោះឪពុករបស់ Yusuf បន្តថា នៅក្នុងថ្ងៃមួយ Yusuf សុំប្រាក់លោកចំនួន ២០ រីងហ្គីត ប្រហែល ៥ ដុល្លារ លោកក៏បានសាកសួរទៅកាន់កូនថាពីមូលហេតុ ទើបកូនរបស់គាត់បានប្រាក់ការពិតពីការជួយសន្សំប្រាក់ដើម្បីបង់សាលាឱ្យមិត្តរបស់គេ។

ដោយ Yusuf បានសន្សំប្រាក់ដែលមានមកពី តា យាយ ម្តាយ និងលោកសម្រាកទុកទិញនំនៅសាលាសរុបមួយខែៗ ចំនួន៨០ រីងហ្គីរ ប្រហែល ២០លុល្លារ​ ហើយចំនួននេះមិនគ្រប់ក្នុងការបង់សាលាទើបគេសុំបន្ថែម ព្រោះសាលាត្រូវបង់ចំនួន១០០រីងហ្គីត។

ការជួយបង់នេះក៏ព្រោះតែមិត្តភ័ក្តិស្និទ្ធស្នាលនោះគេមានជីវភាពក្រីក្រ និងមិនមានលទ្ធិភាព​ ព្រមទាំងចង់សម្រេចចិត្តបោះបង់ការសិក្សាចោល ដូច្នេះ Yusuf ទើបសម្រេចជួយចេញជំនួសវិញ។

គួរបញ្ជាក់ផងដែរថា Yusuf គឺជាក្មេងដែលស្រឡាញ់មិត្តភ័ក្តិ និងមានចិត្តចង់ជួយមិត្តសម្លាញ់ដែលតែងតែនៅជាមួយគ្នាក្នុងសាលារៀន ដោយមិនចង់បាត់បង់ និងចង់ឱ្យមិត្តភ័ក្តិបោះបង់ការសិក្សា។

យ៉ាងណាមិញបន្ទាប់ពីមហាជនបានដឹងពីទឹកចិត្ត និងការលះបង់ដ៏ធំនេះរួចមក ពិតជាទទួលបានការស្ញប់ស្ញែង និងទទួលបានការកោតសរសើរជាខ្លាំងពីគំរូដ៏ល្អ និងក្ដីស្រឡាញ់ចំពោះមិត្តភ័ក្តិ៕ Sanook