អន្តរជាតិ៖ អ្នកជំនាញបាននិយាយថា ទឹកជំនន់ដ៏កាចសាហាវដែលបំផ្លិចបំផ្លាញនៅក្នុងប្រទេសប៉ាគីស្ថាន គឺជា “ការដាស់តឿនមួយ” ដល់ពិភពលោកស្តីពីការគំរាមកំហែងនៃការប្រែប្រួលអាកាសធាតុ។ នៅក្នុងគ្រោះហមន្តរាយទឹកជំនន់នោះបានវាយប្រហារអាយុជីវិតមនុស្សជាច្រើន ខណៈដែលរដ្ឋមន្ត្រីព្រមានអំពីការខ្វះខាតស្បៀងអាហារបន្ទាប់ពីដំណាំស្ទើរតែពាក់កណ្តាលរបស់ប្រទេសត្រូវបានទឹកជំនន់បំផ្លាញស្ទើរតែទាំងស្រុង។

ចំពោះមូលហេតុដែលនាំប្រទេសប៉ាគីស្ថានត្រូវបានអ្នកវិទ្យាសាស្ត្រអាកាសធាតុម្នាក់ បានប្រាប់ BBC ថា៖ «ប្រទេសប៉ាគីស្ថានបានរួមចំណែកតិចជាង ១ភាគរយនៃឧស្ម័នផ្ទះកញ្ចក់សកលដែលធ្វើឱ្យផែនដីរបស់យើងឡើងកំដៅ ប៉ុន្តែភូមិសាស្ត្ររបស់នេះធ្វើឱ្យវាងាយរងគ្រោះខ្លាំងចំពោះការប្រែប្រួលអាកាសធាតុ»។

រដ្ឋមន្ត្រីក្រសួងអាកាសធាតុ លោក Sherry Rehman បាននិយាយនៅសប្តាហ៍នេះថា តាមពិតទៅមួយភាគបីនៃប្រទេសប៉ាគីស្ថាន កំពុងស្ថិតនៅក្រោមទឹកនាពេលនេះ ដែលហួសពីព្រំដែនរាល់បទដ្ឋានដែលយើងបានឃើញនាពេលកន្លងមក។

ប្រទេស​ប៉ាគីស្ថាន ​ស្ថិត​នៅ​កន្លែង​មួយ​នៅ​លើ​ពិភពលោក​ដែល​ទទួល​រង​នូវ​ប្រព័ន្ធ​អាកាសធាតុ​សំខាន់​ពីរ។ មួយអាចបណ្តាលឱ្យមានសីតុណ្ហភាពខ្ពស់ និងគ្រោះរាំងស្ងួត ដូចជារលកកំដៅក្នុងខែមីនា ហើយមួយទៀតនាំមកនូវភ្លៀងមូសុង ខណៈប្រជាជនប៉ាគីស្ថានភាគច្រើនដែលរស់នៅតាមដងទន្លេ Indus អាចនឹងជន់លិចអំឡុងពេលភ្លៀងមូសុង។

អ្នកវិទ្យាសាស្ត្រ​បានភ្ជាប់​ការ​ប្រែប្រួល​អាកាសធាតុ និង​ខ្យល់មូសុង​នេះគឺ​បញ្ហាដ៏ធំមួយ ការឡើងកំដៅផែនដីកំពុងធ្វើឱ្យសីតុណ្ហភាពខ្យល់ និងសមុទ្រកើនឡើង ដែលនាំឱ្យមានការហួតកាន់តែច្រើន ខ្យល់​ក្តៅ​អាច​រក្សា​សំណើម​បាន​ច្រើន នឹងធ្វើ​ឱ្យមាន​ភ្លៀង​មូសុង​កាន់​តែ​ខ្លាំង។

នៅពេលដែលពិភពលោកកាន់តែក្តៅ ទឹកកកកំពុងរលាយផ្ទាំងទឹកកកនៅតំបន់ Gilgit-Baltistan និង Khyber Pakhtunkhwa របស់ប្រទេសប៉ាគីស្ថានបាននឹងកំពុងរលាយយ៉ាងឆាប់រហ័ស បង្កើតបានជាបឹងជាង ៣ ០០០កន្លែង ហើយបឹងប្រហែលជា៣៣ គឺស្ថិតក្នុងហានិភ័យនៃការផ្ទុះភ្លាមៗដែលអាចបញ្ចេញទឹកនិងកំទេចកំទីរាប់លានម៉ែត្រគូបដែលធ្វើឱ្យមនុស្សជាង៧លាននាក់ប្រឈមនឹងហានិភ័យ។

លោកវេជ្ជបណ្ឌិត Saeed មានប្រសាសន៍ថា ទឹកជំនន់គឺជាការដាស់តឿនយ៉ាងពិតប្រាកដដល់រដ្ឋាភិបាលនានាទូទាំងពិភពលោក ដែលបានសន្យាថានឹងដោះស្រាយការប្រែប្រួលអាកាសធាតុនៅក្នុងសន្និសីទអាកាសធាតុរបស់អង្គការសហប្រជាជាតិជាបន្តបន្ទាប់។ លោកបានបន្ថែមថា អ្វីៗទាំងអស់នេះកើតឡើងនៅពេលដែលពិភពលោកបានឡើងកំដៅដល់ ៦០អង្សាសេ ដែលជាការឡើងកំដៅកាត់ទោសប្រហារជីវិតសម្រាប់មនុស្សជាច្រើននៅក្នុងប្រទេសប៉ាគីស្ថាន ៕