បរទេស៖ ប្រទេសបែលហ្ស៊ិក បានបញ្ជាក់ពីការរកឃើញអ្នកករណី ជំងឺអុតស្វាស្លាប់ជាលើកដំបូងនៅក្នុងប្រទេស ទន្ទឹមនឹងប្រទេសនេះមានចំនួនករណីជំងឺគ្រុនឈាមបានកើនឡើងមានជាង ៧០០ករណី។

កាលពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២២ ពីសារព័ត៌មានប្រចាំនៅប្រទេសបែលហ្ស៊ិក បានរាយការណ៍ពី វិទ្យាស្ថានសុខភាពសាធារណៈបែលហ្ស៊ិក Sciensano ថាមានករណីស្លាប់ដំបូងដោយសាជំងឺអុតស្វាដំបូង ក្នុងប្រទេស។

ជាមួយនឹងការរកឃើញនូវករណីជាលើកដំបូងក្នុងប្រទេសបែលហ្ស៊ិកនេះផងដែរ ទិន្នន័យ Sciensano ក៏បានបង្ហាញថាចំនួនករណីជំងឺអុតស្វាសរុបចំនួន ៧០៦ ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញចាប់តាំងពីការផ្ទុះឡើងដំបូង។

ក្នុងនោះករណីភាគច្រើននៃជំងឺអុតស្វានៅបែលហ្ស៊ិកគឺជាបុរសមានចំនួន ៦៩៩ នាក់ក្នុងចំណោម ៧០៦ នាក់។

គួរបញ្ជាក់ផងដែរថាអង្គការសុខភាពពិភពលោកបាននិយាយថា គិតត្រឹមថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២មានករណីជំងឺអុតស្វា ច្រើនជាង ៥០,០០០ ករណីនៅទូទាំងពិភពលោកចាប់តាំងពីការផ្ទុះឡើងបានចាប់ផ្តើមនៅក្នុងខែឧសភា ឆ្នាំ២០២២មកម្លេះ។ ដោយភាគច្រើននៃអ្នកឆ្លងមេរោគនេះគឺនៅអាមេរិកខាងជើង និងអឺរ៉ុប ក្នុងនោះមេរោគនេះបានសម្លាប់មនុស្សចំនួន ១៦ នាក់នៅក្នុងចំណោម ១០១ប្រទេសនៅលើពិភពលោក៕ ប្រភព៖ Thairath