រាជនីភ្នំពេញ៖ កាលពីយប់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២២ នេះអ្នកតាមដាន់គាំទ្រក្នុងកម្មវិធី Cambodia Idol រដូវកាលទី៤ បានទស្សនាជាមួយនិងវគ្គផ្ដាចព្រ័តដែលបានប្រព្រឹត្តិទៅយ៉ាងរលូន ក្នុងនោះក្រៅពីមហាជនបានចាប់អារម្មណ៍ ទៅលើបេក្ខជនដែលជាតារាចម្រៀងទាំងបួនរូបហើយនោះ មហាជនគ្រប់បានទាក់ភ្នែក និងចង់ស្គាល់ជាមួយនឹងវត្តមានរបស់បុរសរូបសង្ហាម្នាក់ដែលអង្គុយមុខឆាក ជាមួយនឹងបុគ្គលមានមុខមានមាត់មួយចំនួនទៀតដែលបានចូលរួមក្នុងកម្មវិធីថ្នាក់ជាតិមួយនេះ។

ជាមួយគ្នានោះឱ្យតែកាំមេរ៉ាចាប់យករូបភាពរបស់គាត់ប្រាកដណាស់ ទូរស័ព្ទគ្រប់គ្នាចេះតែគាំងៗនៅចំណុចរូបរបស់គាត់រហូត តែថ្ងៃនេះសូមនាំអ្នកទាំងអស់គ្នាមកស្គាល់ពីគាត់ឱ្យមហាជនអស់ចម្ងល់ពីកំលោះរូបសង្ហាម្នាក់នេះបន្ដិច៖

គាត់មានឈ្មោះថា សំអាង វឌ្ឍនៈ ជាអ្នកឧកញ្ញា និងជាកូនប្រុសតែម្នាក់ក្នុងចំណោមបងប្អូនស្រី២នាក់ទៀតរបស់ម្ចាស់អាគារវឌ្ឍនៈ បច្ចុប្បន្នគាត់មានតួនាទីជា អគ្គនាយកក្រុមហ៊ុនជាច្រើនរបស់វឌ្ឍនៈគ្រុប។

គាត់បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យដ៏ល្បី២នៅចក្រភពអង់គ្លេស ដោយទទួលបានបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកវិស្វកម្មសេដ្ឋកិច្ច និងគ្រប់គ្រង។

គាត់ជាសេដ្ឋីវ័យក្មេងក្នុងស្រុក ព្រមទាំងជាអ្នកឧបត្ថម្ភផ្ដាច់មុខនៃកម្មវិធី Cambodia Idol រដូវកាលទី៤នេះផងដែរ។

សរុបជារួមមកគាត់ជាបុគ្គលដ៏មានសមត្ថភាព ក្រៅពីភាពសង្ហារបស់គាត និងទទួលបានការស្ញើចសរសើរនូវអ្វីដែលគាត់មាន ហើយក៏ចង់ឱ្យលោកសំអាង វឌ្ឍនៈ នៅតែបន្ដឧបត្ថម្ភកម្មវិធីសិល្បៈក្នុងស្រុកបន្ដទៀត ដើម្បីឱ្យវិស័យសិល្បៈក្នុងស្រុកមានការរីកចំរើនបន្ដទៀត៕ ប្រភព៖ Sad Life