បញ្ហាស្បែកក្បាល គឺជារឿងដ៏ចម្បងមួយដែលកើតឡើងចំពោះមនុស្សទូទៅ ជាពិសេសគឺស្រ្ដី ។ ដោយមានមូលហេតុជាច្រើននៃការរមាស់ស្បែកក្បាល ដូចជាបណ្ដាលមកពីអាកាសធាតុ ឬ ក្រពេញប្រេងស្បែកក្បាលថយចុះ។ល។ លើសពីនេះក៏មានបញ្ហាអង្គែផងដែរ​ ដែលត្រូវបានគេដឹងថាបណ្តាលមកពីផ្សិតដុះលើស្បែកក្បាល ទើបជាហេតុបណ្ដាលឱ្យមានការរលាកនិងរមាស់ រួមទាំងបញ្ហាជាច្រើនផ្សេងទៀតផងដែរ​។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaU6tc--6yI5NEoQtPUd_m2TvNE78zppbzQbqjolRVzSxgy9fcEl-W1af72MIwKaZ1k3L5ACPonQJAMDzBN9pzQY7soWhQWCVFIey3Ld52ay9dc8HfKfkcJBrfS07uYukFPL-Kl03C8tvsrr9EJeRjIfDWf7EG4r0G-t70q5RHbFrv18nfHx2ImGzEYQ/s1000/hs_in_3_598778129_r.jpg

ដោយថ្ងៃនេះKBN នឹងលើកយកវិធីព្យាបាលសាមញ្ញមួយចំនួនក្នុងការដោះស្រាយបញ្ហារមាស់ស្បែកក្បាលទាំងអស់នេះដូចខាងក្រោម ៖

  • ប្រទាលកន្ទុយក្រពើ

ស្បែកស្ងួត គឺជាកត្តាមួយដែលអាចធ្វើឱ្យស្បែកក្បាលរបស់អ្នករមាស់។ ដូច្នេះការប្រើប្រាស់ប្រទាលកន្ទុយក្រពើ គឺពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់នូវជាតិសំណើមធម្មជាតិ និងមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី ។

ដោយអ្នកគ្រាន់តែធ្វើការលាបប្រទាលកន្ទុយក្រពើ​ លើស្បែកក្បាលទុកចោល 20 នាទី រួចសឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ។ ធ្វើបែបនេះពីរដងក្នុងមួយសប្តាហ៍នោះអ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX1pgbJ4BYpMzEGZw1CGVEK4RcqMC2lD0n3Qx0tVPp0HCeoop9EFYk1iDY7SX2pc5as-Ll1LzleIlUcGiOguzPBal4yFQpY5RLQNrCBUKLz9E4Vn-X4qRzX2PdSpCfys1-qxKLmGXuqhCdULhRqstJLhvCH4JJUN8jzbgLJON9lKRzrdTZvSeH16twHw/s700/photo_2022-08-27_15-32-02.jpg

  • ទឹកខ្មះផ្លែប៉ោម

អាស៊ីតអាសេទិកដែលមាននៅក្នុងទឹកខ្មះផ្លែប៉ោម  មានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី  ព្រមទាំងប្រឆាំងនឹងមេរោគ ។​ ដោយអ្នកគ្រាន់តែលាយទឹកខ្មេះប៉ោម2-4 ស្លាបព្រា ជាមួយនឹងទឹកក្ដៅមួយ 1 ពែង។ បន្ទាប់មកម៉ាស្សា​ល្បាយទាំង២​នេះ​ទៅលើ​ស្បែកក្បាល​ ទុក​វា​ចោល​ពី៥ ទៅ១០នាទី រួច​លាង​ទឹក​ចេញ​ជាការស្រេច ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicIb6r6-MWQRouO8Xh5AzIZclOX4tL0ZZUXXUwQoNxa4jX9CQC38rTTljSWZDcMTdrMA0aWJ5zaNSqkN0b7cGuGglQ_AGojViSPY5Kzuc_qXCE0p87Gwy-OQXGuCmwlfmadY4KHiSWBaNqBpGmH4SqS06TIwJLRDWfww_YR49E0npWk8IBkOnVrJJd_g/s732/apple-cider-vinegar-1200x628-facebook-732x549.jpg