ជំងឺលើសសម្ពាធឈាម ត្រូវបានគេដឹងថា គឺជាជំងឺទូទៅមួយប្រភេទ ដែលអាចកើតមានឡើងចំពោះមនុស្សគ្រប់វ័យ ព្រមទាំងត្រូវបានគេស្គាល់ថាជាឃាតករលាក់មុខដែលអាចសំលាប់យើងបានគ្រប់ពេលវេលាថែមទៀតផង ។ ជាមួយគ្នានេះ ជំងឺលើសឈាម ក៏ត្រូវបានចូលរួមចំណែកជាមួយទម្លាប់នៃការរស់នៅមិនល្អផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYL-y5DnF7_r4m3aSX1UwjpD04jQJnOleIAmPshfoG74HFAZ0UBVm9jvbrkdPip6aFMhbbcKbpLHJE3jHfbaupgYnWArSBly1bYROR_-6P-jTGItT00qM3zFp0I5cjpBP7Kqu7E44h6EtyDp8nY8uFO23WZX2HdmmrjowpI17XTlLrsaRuBCAuo1dfDw/s900/lower-high-blood-pressure-naturally.jpg

ដូច្នេះប្រសិនជាអ្នក​កំពុងតែប្រឈមជាមួយ​ជំងឺ​លើស​សម្ពាធ​ឈាមនោះ អ្នកអាចសាកល្បង​​អនុវត្ត​នូវទម្លាប់​​ខាងក្រោម​នេះ ដើម្បី​រក្សា​លំនឹង​សុខភាព និង​ការពារ​គ្រោះថ្នាក់ណាមួយ ៖

  • រក្សាទម្ងន់ និងចង្កេះ

យោងទៅតាមអ្នកជំនាញបានបង្ហាញឲ្យដឹងថា  ជំងឺលើសឈាម ជារឿងធម្មតាវាតែងតែកើតឡើងចំពោះអ្នកឡើងទម្ងន់ ឬអ្នកដែលមានក្បាលពោះធំ។ ដោយការលើសទម្ងន់ និងធាត់ទាំងអសនេះក៏បណ្តាលឱ្យមានរោគសញ្ញារំខាននៃមុខងារផ្លូវដង្ហើម ក៏ដូចជាការពិបាកដកដង្ហើមក្នុងពេលគេងផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPFkhouNSa1hfJ-P6Hg0RpOZRO9mlHT42AUEbzlm-t0WtSEJZYBpnSWPORvsE9Pzz0KNQ6NdBGr07IF7h2bF5sRgqynphp9YfQcEgV5GDJcgDM8zwHwGgHYtcf4LC8jPO8TyEnoe5NFiCg4rq3SUoTzZeKOakvOiF7pQJq_K14RkW_8ektec8PNfx7MQ/s1920/Excessfat.jpg

  • ធ្វើលំហាត់ប្រាណទៀងទាត់

ការធ្វើលំហាត់ប្រាណទៀងទាត់ ពិតជាមានសារៈខ្លាំងណាស់ក្នុងការជួយកាត់បន្ថយសម្ពាធឈាមយ៉ាងមានប្រសិទ្ធភាព។ ដោយក្រុមគ្រូពេទ្យបេះដូងបានធ្វើការណែនាំថា ការធ្វើលំហាត់ប្រាណ 150 នាទីក្នុងមួយសប្តាហ៍ ឬ 30 នាទីក្នុងមួយថ្ងៃ ពិតជាអាចកាត់បន្ថយសម្ពាធឈាមរបស់អ្នកពី 5 ទៅ 8 mm Hg ប្រសិនបើអ្នកមានសម្ពាធឈាមខ្ពស់។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_BoB3TKhDip6YNvxxURmhjX4o6O6r4pytbHAIeDkruecqkz7JOdHAr3BOjlWuZImp2k__y0ig2x2N7CiGQjSSINszOeSeQMFSKQQAnSMADSrkQZ8Iz2etvLdRLMe9lvdC6dDL1Sll2b-TEDoQ6t4zjDznWqMQyL5q33OHVAla5xkmDwHfu4hmDjgKPA/s810/Lower-Your-Blood-Pressure-With-These-7-Exercises.jpg

  • ទទួលទានរបបអាហារល្អចំពោះសំពាធឈាម

ដើម្បីរក្សាលំនឹងសម្ពាធឈាម អ្នកជំងឺភាគច្រើនត្រូវបានក្រុមគ្រូពេទ្យណែនាំឲ្យទទួលទានអាហារដូចជា គ្រាប់ធញ្ញជាតិ ផ្លែឈើ បន្លែ ផលិតផលទឹកដោះគោមានជាតិខ្លាញ់ទាប ស៊ុត ត្រី និងអាហារខ្លាញ់ទាប។ ដោយអាហារទាំងអស់នេះអាចជួយបញ្ចុះសម្ពាធឈាមរបស់អ្នករហូតដល់ 11 mm Hg ប្រសិនបើអ្នកមានសម្ពាធឈាមខ្ពស់។ ជាមួយគ្នានេះវាក៏ជួយការពារអ្នកពីជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ ។ លើសពីនេះ ការប្រើប្រាស់អាហារដែលមានជាតិប៉ូតាស្យូមខ្ពស់ ក៏ជួយក្នុងការកាត់បន្ថយអំបិលសម្រាប់ជំងឺលើសឈាមផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBbPwJ9WHs2xhcUwEDi-0dt2qqBin179XLQMrYRkgcOQI5sWzQbNQtMF9p054sWfV8bR1Ik6knapKjdqANjTvPl4ZDZdC8uH_lUW8jLpeOpSa9mvKfVLTLzHou90C3jTalkUFq3AEE85UjmjNnY__ZeHsGjCvpBxa0lB6fZp1JKvriGQ13ir7y8Hgp2Q/s1146/food-for-high-blood-pressure.jpg