ការមករដូវ គឺជារឿងធម្មតាទូទៅមួយរបស់ស្រ្ដីគ្រប់រូបដែលត្រូវឆ្លងកាត់ជារៀងរាល់ខែ ចន្លោះ​ពី 3-7 ថ្ងៃ​ ដោយ​អម​ជាមួយអាការៈនៃ​ការ​ឈឺ​ពោះ អស់កម្លាំង… ជាដើម។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAIgbQoepWKTbCSmHKgl1vG21sZrT1_W6s8PO3inlrWB9XMaCqb4md3M88vMrzLTex6PNfPlIheklz-xrkM9ikD5KOLBDUDC-bjY5xAGmbxZ3F_MMRE6QNFYhvS2tFq1UaeCNcpnn-91bsMdZxDwymTzqdcwiGRGULtQoYCQ83JsRwCW_hyaFbRMoZTQ/s600/photo_2022-08-26_15-17-17.jpg

ការមករដូវត្រូវបានគេដឹងថាផលិតចេញពី endometrium របស់ស្ត្រីជារៀងរាល់ខែ។ ដោយឈាមរដូវនេះភាគច្រើនមានផ្ទុកទៅដោយសារធាតុពុល និងកាកសំណល់ជាច្រើន ដូច្នេះទើបគេនិយាយថាការមករដូវគឺជាពេលវេលាដ៏ល្អមួយសម្រាប់ស្រ្ដី ក្នុងការជួយច្រោះឈាមមិនល្អ និងជាតិពុលចេញពីរាងកាយ។ ដោយជារៀងរាល់ខែ ទាល់តែឈាមរដូវមកក្នុងពេលវេលាត្រឹមត្រូវ ទើបត្រូវបានគេរាប់ថា ស្ថានភាពសុខភាពរបស់អ្នកដំណើរការបានល្អជាធម្មតា។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvXfd4PH81IH2qKzqDogVoxlqTcnFXrUuKobgyH5zN7_zTbxzFfNkpHarrDSdSNXINPrfJpzBKeOhwUFQSvxYaCW8PLsZy0vxhQaTg50YJCBfxaoURNur0QyPEf7V5feZ68iCWhFIgCHMBJOvoOL588gaGZsQfhbICSybe1ZtVQ944oXTXsdJIWmSQhw/s1200/menstrual_pain-1.jpg

បើយោងទៅតាមអ្នកជំនាញបានបង្ហាញឲ្យដឹងថា ប្រសិនបើ​ស្ត្រី​មាន​រដូវ​ត្រឹមតែ​៣​ថ្ងៃ​ហើយ​បាន​បញ្ចប់ទៅវិញនោះ​មានន័យថា រាងកាយ​របស់​គេ​មិនបាន​បញ្ចេញ​អ័រម៉ូន​ទេ​។ ប៉ុន្តែដោយឡែកប្រសិនបើការមករដូវរបស់ពួកគេមានរយៈពេលរហូតដល់ 7 ថ្ងៃនោះបង្ហាញថាបរិមាណអរម៉ូនអ៊ឹស្ត្រូសែននៅក្នុងខ្លួនរបស់ពួកគេគឺខ្ពស់គួរសម ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv-T2gMiw5289tTHBtVNtiPTQ2l_fpgHflDfNS0AYW5u4MVKn92j0tng4qNlWO6CpW3nVLRYzY8E_UniQXJOm2piNoJpLvblAi9Zu6_cjs7sqcdsu32O1pLw8NXDN_6V_j1qCrwR7ebFW0vkn3wt592NlaIJMIZb03wVjw9vttkGQkLH7dt3HtU59_EA/s1280/photo_2022-08-26_15-18-44.jpg

ដោយការបង្ហាញទាំងអស់នេះត្រូវបានគេវិនិច្ឆ័យថា ស្ត្រី​ដែល​មក​រដូវ​ត្រឹមតែ​៣​ថ្ងៃ​ច្រើនតែ​មាន​សភាព​ខ្សោយ ឈាម​រដូវ​តិច ដូច្នេះ​ជាតិពុល និង​កាក​សំណល់​ដែលមាននៅក្នុងខ្លួនក៏មានឱកាស​កកកុញ​ច្រើន​។ ផ្ទុយទៅវិញ ចំពោះស្ត្រីដែលមករដូវមានរយៈពេលរហូតដល់ទៅ 7 ថ្ងៃនោះ ពួកគេច្រើនតែមានការបញ្ចេញឈាមច្រើន បញ្ចេញជាតិពុល ក៏ដូចជាកាកសំណល់ត្រូវបានច្រោះ ដែលជាហេតុជួយឱ្យរាងកាយរបស់ពួកគេមានសុខភាពល្អ ព្រមទាំងជួយកាត់បន្ថយភាពចាស់មុនអាយុថែមទៀតផង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHR-Qf_LCyywjVUEFSGbUVdBuBMQHJmDdIgeVpPegMHiRTLws9NI1OfUy93RJhHvz7gs3hicC4xHmKQHOZqfnw59tGPn4qieBGpaldiFMeEjCdyYrHV2bOut0J0jq_KltjZFHeFK1Im6Qf2h6TCsmomsRyKw9um5nvG8hWCo6EW6PX5pprHWbj_5sV1Q/s1024/photo_2022-08-26_15-21-59.jpg

សរុបមក ស្រ្ដី​ដែល​មក​រដូវ​រយៈពេល​៣​ថ្ងៃ ​ច្រើនតែ​មាន​សុខភាព​អាក្រក់​ជាង​អ្នក​ដែលមាន​រដូវ​​៧​ថ្ងៃ​។ លើសពីនេះទៅទៀត ចំពោះស្ត្រីដែលមានវដ្តរដូវទៀងទាត់ ក៏ទំនងជាឆាប់មានគភ៌ជាងស្ត្រីដែលមានវដ្តរដូវមិនទៀងទាត់ផងដែរ ។