បន្លែជាអាហារដ៏ល្អមួយដែលផ្ដល់រាងកាយទទួលបានសុខភាពល្អ។ តែទោះជាយ៉ាងណាក៏ដោយ នេះមិនមែនមានន័យថា ការបរិភោគបន្លែសុទ្ធតែទទួលបានផលល្អសម្រាប់សុខភាពទាំងអស់នោះទេ។
ខាងក្រោមនេះគឺជារឿងមួយចំនួនដែលអ្នកមិនគួរ ចំពោះការចម្អិនបន្លែយកមកបរិភោគ ៖

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKoR4J6hCeG13c8m8XiNgM2RUMPys_nOqEousBjN5515lNuC8seleILqjlEUT2NPCDotYu2Grml7Ytuhj5IycsqigG0mq6iB88DW8IS82h3QixSy1Xzh-xrUKQAiZLbQE_CcLYf_mozeg8SnAQhmEWOvEjN_14B3d2KciMMv4nnYB_hRrcDI4menueFA/s1200/2-2-2-2foodgroups_vegetables_detailfeature.jpg

– ស្រុះបន្លែក្នុងរយៈពេលយូរ
អំឡុងពេលស្ងោរបន្លែ អ្នកមិនគួរស្រុះវាក្នុងរយៈពេលយូរពេកនោះទេ ព្រោះវានឹងធ្វើឱ្យបន្លែបាត់បង់នូវ វីតាមីន C និង B1។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjinm4hBTPdHeHYKEbMuB_J7BHTSkyXcnwhi1C_9GrZ0f3K_BHVN1UfpiV9OHE2uDSS-E8cgvtE8EBhQtxyV26NNCmAACg2UcClorCBL6iumsFXFBaMSgq-B81lcdA4KEA7NnqWPUt5-8I-NLnGx0e-V8CITcoek9sTdOMeZTbeuUPk_pJn9nR-glLb1g/s1500/shocking.jpg

– ទុកបន្លែឆ្អិនចោលមួយយប់
អ្នកជំនាញផ្នែកអាហារូបត្ថម្ភ បាននិយាយថា ដោយសារតែបន្លែបៃតងមានជាតិនីត្រាតខ្ពស់ ដូច្នេះប្រសិនបើអ្នកចម្អិនវាយូរពេកនោះ វានឹងធ្វើឲ្យកើតមាននូវបាក់តេរីរលាយ រួមជាមួយនីត្រាត ដែលបង្កើតជាបង្កើតជា nitrite ម្តងទៀត ព្រមទាំងបង្កើតឲ្យមាននូវសារធាតុបង្កជាជំងឺមហារីក ។ ទោះបីជាអ្នកធ្វើការកំដៅបន្លែទាំងអស់នោះឡើងវិញក៏ដោយ ក៏វានៅតែមិនអាចកម្ចាត់ចោលបានដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQr0sGbVbITmv9KOLYi1F-UwtcZPWZYfNd9KXaJTvHs3UMYKFM9v6SPzOAS6fqCUYMAnBm6Fk8RjdlrExrfG3qkcrFgPlhYLeByAvgah3kDjRCgoRaiQ6XE9VCY0tpRfdNxPlfW_RsvQRwP8FvFPaRf-Rh8TEZs7jNs2QWk6mu9PBwiefzgN69iyv3Vw/s612/istockphoto-519386251-612x612.jpg

– ដាក់ទឹកតិចពេកអំឡុងពេលស្រុះបន្លែ
ការដាក់តិចពេលស្រុះបន្លែ គឺជារឿងទូទៅមួយដែលមនុស្សជាច្រើនបានធ្វើ ។ ព្រោះតែពួកគេយល់ថា ការធ្វើបែបនេះ គឺធ្វើឲ្យបន្លែឆាប់ឆ្អិន សន្សំសំចៃពេលវេលាចម្អិន ក៏ដូចជាមិនធ្វើឲ្យបន្លែបាត់បង់រសជាតិផងដែរ ។ ប៉ុន្តែពួកគេមិនបានដឹងទេ ថាការធ្វើបែបនេះ វានឹងធ្វើឲ្យបន្លែងាយបាត់បង់នូវវីតាមីន ក៏ដូចជាធ្វើបន្លែមិនងាយឆ្អិន ព្រមទាំងធ្វើឲ្យបន្លែខ្មៅ ជាដើម។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhngHON-_sxMZSlgn0Sal06AnOWmz6yM2ClGXGDTl2OxSUq-J0-hlBYgyrXfE440C58jVMK1oVX2iavbgr2mfycenuKSFmrfWHbJvdI5O4650SKfnHP6M3X4gOW_YMBnflcqVK4Sy5iWciyQ_u1R39DjUllBVdoMXiXSAGORZs5Si_FTdFyKeWF37nTFw/s2560/plants-spark-joy-blanching-vegetables-featured-scaled.jpeg