ក្រពេញទីរ៉ូអ៊ីត  គឺជាសរីរាង្គ endocrine ដែលផលិតអរម៉ូនជួយគ្រប់គ្រងការរំលាយអាហារនៅក្នុងរាងកាយ។ ដោយភាគច្រើនងាយកើតឡើងចំពោះស្ត្រីជាជាងបុរស បើយោងតាមរបាយការណ៍មួយបានបង្ហាញថា ស្ត្រីម្នាក់ក្នុងចំណោម 8 នាក់នៅលើពិភពលោកមានបញ្ហាក្រពេញទីរ៉ូអ៊ីត។ ហើយ60% នៃស្ត្រីដែលមានបញ្ហាក្រពេញទីរ៉ូអ៊ីតនេះភាគច្រើនគឺពួកគេមិនបានដឹងអំពីរោគសញ្ញានៃជំងឺនេះមុនឡើយ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3Ydgz8RZHRLmMFMNYpTOiPkbTB7ADLM_wRQmoQFVBGub7aexHxQOH37P6u1h3EW43MNmdeSoMi8-baYHDKzKN4Ii2wVsqtxk5uTv5nueyujPtSX1rpOCa-LN-z6RDPUs9-X21wn32lQ_akIbTHw_y7d1ONVyA5kJnsGYHpAyynX6vHiLBu0C6T50Bjg/s564/Underactive-Thyroid-Symptoms-Female.jpg

ខាងក្រោមនេះគឺជារោគសញ្ញាមួយចំនួននៃជំងឺក្រពេញទីរ៉ូអ៊ីត ដែលអ្នកមិនគួរមើលរំលង៖

–       ពិបាកគេង

ភាពមិនដំណើរការនៃក្រពេញទីរ៉ូអ៊ីត អាចផ្ដល់នូវផលប៉ះពាល់ដល់គុណភាពនៃការគេងយ៉ាងខ្លាំង។ ដោយអ្នកដែលជួបប្រទះជាមួយនឹងជំងឺនេះ តែងតែជួយប្រទះនូវការបែកញើសពេលយប់ និងការនោមញឹកញាប់ ដែលជាការរំខានយ៉ាងខ្លាំងដល់ដំណេក នឹងធ្វើឲ្យពិបាកក្នុងការគេង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDzMzyzzfUojE1khcSA0peLPVo3eUA601xW-N5Xo1VS8iGSX6_a2QoW6P_oGcnwU503VTjUnhIbeO15pRA249xMDG6_LNAwvLVLIENiRpPJ49UPgNuCyBWsAQXhriARkVahby3QeNnb2aNPICHJMFmyGhgOJ7RlWUH7sZaGjqPRdtwrxA2m07eGzZnsQ/s1600/not-sleeping-at-night.jpeg

–       ការឡើង ឬចុះទម្ងន់ដែលមិនអាចពន្យល់បាន

ជំងឺក្រពេញទីរ៉ូអ៊ីតមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការរំលាយអាហារ និងការរក្សាទម្ងន់ក្នុងកម្រិតស្ថិរភាព។ ខណៈពេលដែលមានហេតុផលជាច្រើនសម្រាប់ការឡើងឬស្រកទម្ងន់ ដោយមិនអាចពន្យល់បាន ដោយវាជារឿងដ៏សំខាន់ដែលត្រូវយកចិត្តទុកដាក់។ ជាមួយគ្នានេះក៏ត្រូវបានគេសម្គាល់ផងដែរថា ប្រសិនបើក្រពេញ​ទីរ៉ូអ៊ីតស្ថិតក្នុងកម្រិតទាបនោះវាអាចបណ្តាលឱ្យឡើងទម្ងន់មិនធម្មតា។ ដោយទន្ទឹមនឹងនេះ ប្រសិនក្រពេញទីរ៉ូអ៊ីតសកម្មខ្លាំងពេកនោះ វាអាចបណ្តាលឱ្យអ្នកស្រកទម្ងន់យ៉ាងខ្លាំងដោយមិនអាចពន្យល់បាន ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimpnI-avzsgh5xrgSD_rFs87qdesP7O040KZg5BpMmUljvs60XhiUbcOL8Ko5LBrYa_bDrakamKpcnxsF49HE11uiBKTGBqIkn6tSBbTAbfnpytt5nMmFJnK7cuIoux97mnG6oFFR_PRelJscms70IPHWb8SmG9g3qwI9V-4Jqcoj3VvqCYLzmFq_gVg/s900/photo_2022-08-24_15-23-35.jpg

–       ថប់បារម្ភ ឬ ខ្សោយការចងចាំ

ស្ត្រីដែលមានបញ្ហាក្រពេញទីរ៉ូអ៊ីតក៏អាចប្រឈមមុខនឹងការផ្លាស់ប្តូរសុខភាពផ្លូវចិត្តផងដែរ។ ប្រសិនក្រពេញទីរ៉ូអ៊ីតមិនដំណើរការទេនោះ វាអាចនឹងនាំអោយមានភាពតានតឹង ថប់បារម្ភ ញ័ររាងកាយ ឆាប់ខឹង អារម្មណ៍ប្រែប្រួល ការចងចាំចុះខ្សោយ ថយចុះការផ្តោតអារម្មណ៍ និងអ័ព្ទខួរក្បាលជាដើម ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc8nHAm3DbK5-DFqA-Wb3fwucU1wAnOV-6VPP3XgfZQdCDwzBYfB1YIUZyqbDQXJtiD1IRuaRMb81osJ1tkF26TC4N6YgaWMVYtZxXWXWDx6mF9OKx6LcymxZoOJATZO4dap2cN2xbxP50H4BoQPmQOO58oL8tmtNSYRG7LooT2zxMBd15kqBjTZkY_g/s640/photo_2022-08-24_15-23-54.jpg

–       ការមករដូវមិនទៀងទាត់

ការផ្លាស់ប្តូរនៃវដ្តរដូវក៏ជាមូលហេតុចម្បងមួយដែរឆ្លុះបញ្ចាំងពីបញ្ហាសុខភាពជាច្រើនរបស់ស្ត្រីផងដែរ​។ ហើយជាមួយគ្នានេះអ្នកដែលកើតមានជំងឺក្រពេញទីរ៉ូអ៊ីត ក៏មានការប៉ះពាល់ជាមួយនឹងវដ្តរដូវ និងការអស់រដូវដំបូង ឬចុងក្រោយ ផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkjccSmr-F4UfuIxoX_BefEeVm0kHTwrOh4_CFCkoltfBi2YnPNwZCLksxkJDn0gWDy48YsI2ft-Ecukw20DFvsko4UiJ585gZuBnk7pvFc2vj8mcbJGnygOqTHOXl_EjRKCkn8fVLOlduYfTLpuLrJA3JOlTjqJ6xuZ4WDsKEYTAXfYUZ8ye-s08ggA/s900/photo_2022-08-24_15-24-12.jpg