អត្ថប្រយោជន៍ដ៏ល្អបំផុតនៃជាតិខ្លាញ់ គឺថាវាជួយរក្សាឱ្យឆ្អែតបានយូរ ។ ដោយយោងតាមវេជ្ជបណ្ឌិត Ashley Reaver ជាអ្នកឯកទេសខាងចំណីអាហារដែលបានចុះបញ្ជីនៅ Oakland រដ្ឋកាលីហ្វ័រញ៉ា បានបង្ហាញប្រាប់ឲ្យដឹងថា “ជារៀងរាល់ថ្ងៃរាងកាយប្រើប្រាស់កាបូអ៊ីដ្រាតនិងប្រូតេអ៊ីនយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនោះ ខ្លាញ់ពិតជាធ្វើឱ្យការរំលាយអាហារយឺត និងផ្តល់កាឡូរីយ៉ាងសំខាន់” ដូច្នេះហើយប្រសិនបើអ្នកទទួលទានជាតិខ្លាញ់តិចនោះ វាអាចនឹងធ្វើឲ្យមានផលប៉ះពាល់ដល់ការទទួលទានកាឡូរីសរុបរបស់អ្នក។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVwNcYOyOkNq4rQ2bRtUs2zfO3aVhu8JB4pvsY_NPjQg1LUdO2Q0wR3_z93qT8JS_7-kb6lRuRZRUVzWVcEsyIJoCuJuB6e4fNXLRP4BxlYDfPZoy2snp32Ukox5Hl_APMA2oTyvA8Z_w1Z0hoxmN6yMHg_HQGmHbmAsEEX4rOrKTkEoV_isHyrYalzg/s732/1587867-10-Best-Retinol-Creams-for-All-Skin-Types-732x549-Feature-732x549.jpg

បន្ថែមពីនេះ ការទទួលទានជាតិខ្លាញ់ និងកាឡូរីតិចពេក វាក៏បានបង្កឲ្យរាងកាយរបស់អ្នកមិនមានថាមពលគ្រប់គ្រាន់ដើម្បីបន្តដំណើរផងដែរ នោះហើយជាមូលហេតុដែលធ្វើឲ្យអ្នកមានអារម្មណ៍មិនមានថាមពលក្នុងការបញ្ចេញសកម្មភាព និងអស់កម្លាំងគ្រប់ពេលវេលា។
ខាងក្រោមនេះគឺជាសញ្ញាសម្គាល់មួយចំនួនដែលបង្ហាញថា រាងកាយរបស់អ្នកកំពុងតែប្រឈមជាមួយនឹងការខ្វះជាតិខ្លាញ់ ៖

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6QcncwYUGu4GeohknwxmZ9KdYAPNNksQXln78S1aWL8v6E8YCL3lwsE_2fm_kZSXdnbUvUSHEU5dwRokgiLtI4KubsWAq2Dd-ghrznVng2lHxZc3yKDIlY44nkclrHO5xUFStDRMdgu6yRiaYKNayq00AUTn_DC1E0Ay4prqj4a9sOBDwHWsbKUXy9g/s2000/Healthy-Fats-Food-GettyImages-1301412044-2000-8ab23a10624d42df85fa3f37d7c76a6b.jpg

– មានអារម្មណ៍ឈឺចាប់ក្នុងសន្លាក់

ការស្រាវជ្រាវបានបង្ហាញថា អាស៊ីតខ្លាញ់ដែលមានសុខភាពល្អ មាននៅក្នុងត្រីសាលម៉ុន គ្រាប់ធុញ្ញជាតិវ៉ាល់ណាត់ ត្រីធូណា និងគ្រាប់ពូជ flax… ដោយវាមានសមត្ថភាពក្នុងការជួយរក្សា និងចែកចាយកោសិកានីមួយៗ នៃឆ្អឹងពីក្បាលដល់ចុងជើង។ ដូច្នេះនៅពេលដែលមាតិកាខ្លាញ់ក្នុងរាងកាយមានកម្រិតទាប សន្លាក់នឹងបាត់បង់ភាពបត់បែន និងបង្កើនការរលាក ហេតុនេះហើយទើបវាបណ្តាលឱ្យកើតមាននូវការឈឺសន្លាក់ឆ្អឹង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlYBEdEFItBAZa_YnZSuhidhvjViQh-MUsxU9JiBhk56XG2SPdp-QFu10EG_wJ_r-IILCs3sz1zJlCL57-RguvHsn6xxLBqSWdCo4cWJF4WGs7BhVnZrjb3ZE12A8VFDVmII4MBubutnv3WWJ47Crb8we_xNqGqL2rk_qbtsSQLZ-9bsavm1VGGXC9ww/s512/5e9409341a80e_1586759940_medium.jpg

– ស្បែកតែងតែស្ងួត

ខ្លាញ់នៅក្នុងរបបអាហារ និងរាងកាយមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ស្បែកដែលមានសុខភាពល្អ។ លើសពីនេះ អ្នកដែលមើលទៅស្គមស្គាំង ជាធម្មតាត្រូវបានគេដឹងថា បណ្ដាលមកពីការមិនបរិភោគកាបូអ៊ីដ្រាតដែលរក្សាទឹកច្រើន ដូច្នេះការខ្វះជាតិទឹកគឺជារឿងធម្មតា។ នៅពេលដែលអ្នកខ្សោះជាតិទឹក រាងកាយរបស់អ្នកនិងទាញយកជាតិទឹកពីស្បែករបស់អ្នក ហើយផ្ទេរទៅកាន់សរីរាង្គសំខាន់ៗរបស់អ្នក។ ដូច្នេះហើយទើបជាហេតុធ្វើស្បែករបស់អ្នកប្រែទៅជាស្ងួត និងបែកស្រកា។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdwf-ZsEQrW2p6qNCUnE_2tJTlsdlX-8sTd3rxw7Tac4teFkg_E6E16BrhkhN8ed-AXEZEplsbIHwwAQOQ9w0q2AwXm5WzsjUtLivPiFd9_X5fK3xGfu35CmhXrnFT98kNccrn-_jtZ2vvQEKPyCq7e4XhgV2m9LiXjLhEdf0iSPS-XZ1_nNvaM01A3Q/s991/photo_2022-08-25_13-53-59.jpg

លើសពីនេះទៅទៀត បើយោងតាមអ្នកជំនាញផ្នែកចំណីអាហារដែលបានចុះបញ្ជីឈ្មោះ Bonnie Taub-Dix បានធ្វើការបកស្រាយថា “សញ្ញាមួយក្នុងចំណោមសញ្ញាធំបំផុតដែលអ្នកទទួលទានជាតិខ្លាញ់មិនគ្រប់គ្រាន់ជួបប្រទះនោះគឺស្បែកស្ងួត ដែលវាអាចបង្កើនល្បឿននៃភាពចាស់បានយ៉ាងឆាប់រហ័សផងដែរ ។