ក្រពេញទីរ៉ូអ៊ីត  គឺជាសរីរាង្គ endocrine ដែលផលិតអរម៉ូនជួយគ្រប់គ្រងការរំលាយអាហារនៅក្នុងរាងកាយ។ ដោយភាគច្រើនងាយកើតឡើងចំពោះស្ត្រីជាជាងបុរស បើយោងតាមរបាយការណ៍មួយបានបង្ហាញថា ស្ត្រីម្នាក់ក្នុងចំណោម 8 នាក់នៅលើពិភពលោកមានបញ្ហាក្រពេញទីរ៉ូអ៊ីត។ ហើយ60% នៃស្ត្រីដែលមានបញ្ហាក្រពេញទីរ៉ូអ៊ីតនេះភាគច្រើនគឺពួកគេមិនបានដឹងអំពីរោគសញ្ញានៃជំងឺនេះមុនឡើយ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZoG-dKkiGHNMc_0caPkru1EiRuepqO5ngxhu0dXkww0ThLWHquwlV_mljuXyJFa4A3-dvyf1xT2vAqQnws-DK1TkOwNAEFcsZM1J6zdMQbP1FN-j0KM-ERzdF1F3Nb9tW421lWBr67DYbsHc3OrO3TRpzgkZCDOovYr5GHw_l2Ak8hn_h6LtgES0ffA/s1254/thyroid.jpeg

ខាងក្រោមនេះគឺជារោគសញ្ញាមួយចំនួននៃជំងឺក្រពេញទីរ៉ូអ៊ីត ដែលអ្នកមិនគួរមើលរំលង៖

  • ស្បែកខ្មៅនៅជុំវិញក

រោគសញ្ញាដំបូងទូទៅនៃជំងឺក្រពេញទីរ៉ូអ៊ីតដែលអ្នកមិនអាចព្រងើយកន្តើយបាននោះ គឺជាការផ្លាស់ប្តូរពណ៌នៃស្បែកនៅជុំវិញករបស់អ្នក។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8KPuFshMFw0upWLJKa6iOiC5xjYEL_ziuRYT45EU158Dovpqo_MF6k0b3DhovZPbg3HovyhoVsxlO095symRvHwxLGPIqsnRTT_uTA1B64oKqykJPmyveRpe0wkGkcw4wkQiIw-dMdXMpPszS6HyVjSaPpeRLp_NYE_1lgr_YmdkvaIs0km1AlAcjCA/s900/photo_2022-08-24_15-22-07.jpg

ដោយយោងតាមការស្រាវជ្រាវបានបង្ហាញថា ស្បែកខ្មៅដែលកើតមានឡើងនៅជុំវិញក ជាញឹកញាប់វាជាការបង្ហាញពីការផលិតអរម៉ូនច្រើនពេក ដែលជាហេតុបណ្តាលមកពីក្រពេញទីរ៉ូអ៊ីតកើនឡើងច្រើន ។ លើសពីនេះនៅពេលដែលក្រពេញទីរ៉ូអ៊ីតដំណើរការមិនបានត្រឹមត្រូវ វាក៏អាចបណ្តាលឱ្យមានបញ្ហាស្បែកស្ងួត រមាស់ ស្បែកខ្លាញ់ និងក្រចកផុយ ផងដែរ។

  • អស់កម្លាំង និងខ្សោយថាមពល

ភាពអស់កម្លាំង និងខ្សោយថាមពលក្នុងរាងកាយ ត្រូវបានបណ្តាលមកពីមូលហេតុផ្សេងៗជាច្រើន។ ដោយអាយុកាន់តែច្រើន​ សុខភាពចុះខ្សោយ និងភាពតានតឹងប្រចាំថ្ងៃក៏អាចនាំឱ្យកើតមានអាការៈបែបនេះផងដែរ។  ទោះជាយ៉ាងណាក៏ដោយ ការអស់កម្លាំងមិនធម្មតា ឬរ៉ាំរ៉ៃ ជាញឹកញាប់ដែលធ្វើឲ្យអ្នកមានអារម្មណ៍អស់កម្លាំងក៏មានការទាក់ទងនឹងជំងឺក្រពេញទីរ៉ូអ៊ីតផងដែរ ។ ដោយក្រពេញទីរ៉ូអ៊ីតមានឥទ្ធិពលលើការរំលាយអាហារ ដូច្នេះនៅពេលដែលសកម្មភាពនេះថយចុះ វានឹងធ្វើឱ្យអ្នកអស់កម្លាំង និងងងុយគេង។ទន្ទឹមនឹងនេះ ក្រពេញទីរ៉ូអ៊ីតដំណើរការលើសទម្ងន់ ការរំលាយអាហារខ្លាំងពេក វាក៏អាចបណ្តាលឱ្យស្រកទម្ងន់ និងបណ្តាលឱ្យអស់កម្លាំង និងខ្សោយថាមពលរាងកាយ ក៏ដូចជាធ្វើឲ្យមានអាការៈ ញ័របេះដូង និងខ្សោយសាច់ដុំ ផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1hLUV1Le3OW7GNxTKIKMUPC3ZRqgF6by62xZMxTwg0S3FLFp6KwVWq8omnCiAmSKQl3WOOL1FZZl1FzjE453vFWTm8NjZiiUfIAs05OMMeItp_H7Hr3wChC9sV0eCXSrADZK4VVgW4cH3cM4GicIprGH9frzJwTIUoLnGkioifbA2rIHqR2q0NCPplg/s732/fatigue-and-nausea_thumb-1-732x549.jpg