ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃទី ៧ ខែកក្ដដា ឆ្នាំ២០២២ កន្លងទៅនេះមានសេចក្ដីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន The Straits Times បានឱ្យដឹងថា អតីតរដ្ឋមន្ត្រីក្រសួងយុវជន និងកីឡារបស់ប្រទេសឥណ្ឌូនេស៊ីកំពុងតែប្រឈមមុខនឹងផ្លូវច្បាប់ក្រោយពីបានរកឃើញថា បានប្រមាថព្រះចេស្តារបស់ព្រះពុទ្ធ ក្រោយពីលោកបានកាត់តរូបប្រធានាធិបតី លោក Joko Jokowi Widodo ត្រួតពីលើរូបព្រះពុទ្ធ។

ទាក់ទងនឹងករណីនេះផងដែរត្រូវបានអាជ្ញាធរនៅក្នុងប្រទេសឥណ្ឌូនេស៊ីកំពុងធ្វើការស៊ើបអង្កេតបន្ថែមទៅលើករណី លោក Roy Suryo ដែលជាអតីតរដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា លោកបានធ្វើការកាត់តរូបថតប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Jokowi Widodo ត្រួតពីលើរូបព្រះពុទ្ធរូប រួចធ្វើការបង្ហោះចូលទៅក្នុងបណ្ដាញសង្គម ទាក់ទងនឹងការស្ដាឡើងវិញនៅតំបន់ទេសចរណ៍ប្រសាទ Borobudur ដែលជាប្រាសាទបុរាណ មានប្រាសាទពុទ្ធសាសនាមហាយានធំៗជាច្រើន និងពោពេញទៅដោយរូបព្រះពុទ្ធរូបជាច្រើនអង្គនៅតំបន់កោះជ្វា ដែលបានបន្សល់ទុកនៅក្រោមគំនរភ្នក់ភ្នំភ្លើងជាច្រើនឆ្នាំ និងបានជិកកកាយមកវិញសម្រាប់ឱ្យភ្ញៀវទេសចរណ៍បានទស្សនា ក្នុងនោះក៏បានភ្ញាប់ជាមួយនឹងការដំឡើងថ្លៃនៃសំបុត្រចូលទស្សនាផងដែរ។

តែអ្វីដែលបានធ្វើឱ្យមហាជនគ្រប់គ្នាមានការចាប់អារម្មណ៍នោះគឺលោក Roy Suryo ដែលបានកាត់តរូបភាពលោកប្រធានាធិបតីលោក Joko Jokowi Widodoត្រួតពីលើមុខព្រះពុទ្ធ ដែលជាទង្វើមិនត្រឹមត្រូវ ​ទើបអាជ្ញាធរប្រទេសឥណ្ឌូនេស៊ីបានសម្រេចចាប់ខ្លួនលោក Roy Suryo ដោយចោទពីបទ ប្រមាថ និងជាអំពើស្អប់ខ្ពើមសាសនា។

ក្នុងនោះអ្នកនាំពាក្យប៉ូលិសលោក Endra Zulpan បាននិយាយថាអតីតអតីតរដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាលោក Roy Suryo អាចប្រឈមនឹងការកាត់ទោសឱ្យជាប់ពន្ធធនាគាររយៈពេល ៦ឆ្នាំ ​និងបង់ការផាកពិន័យជាទឹកប្រាក់ចំនួន១,០០០ ​លានរ៉ូបពីបន្ថែមទៀត៕ ប្រភព៖ Khaosod