ប្រទេសមីយ៉ាន់ម៉ា៖ កាលពីពេលថ្មីៗនេះមានសេចក្ដីរាយការណ៍មកថា មីយ៉ាន់ម៉ា បានបង្ហាញដំណឹង ល្អ ថាសត្វដំរីញីមួយក្បាលឈ្មោះ Sar Nanla អាយុ ៣៣ ឆ្នាំ នៃក្រុមហ៊ុន Myanmar Timber Enterprises  នៅតំបន់ភាគខាងលិចនៃប្រទេសបានផ្តល់កំណើត កូនដំរី ដ៏កម្រមួយក្បាលដែលមានលក្ខណៈផឿក កាលពីចុងខែកក្កដា ឆ្នាំ២០២២នេះ។

ក្នុងនោះគេបានឱ្យដឹងថា កូនដំរីផឿកនោះមានទម្ងន់ ៨០ គីឡូក្រាម និងកម្ពស់ប្រហែល ៧៦ សង់ទីម៉ែត្រ ស្រដៀងនឹងដំរីសចំនួនប្រាំពីរក្នុងចំណោមដំរីដ៏កម្រចំនួនប្រាំបីរបស់មីយ៉ាន់ម៉ា រួមទាំងភ្នែកពណ៌គុជខ្យងផងដែរ។ ផ្នែកខាងក្រោយមានរាងដូចស្លឹកចេក រោមពណ៌ស កន្ទុយដ៏ប្លែក ហើយស្បែកមានពណ៌ស និងត្រចៀករាងធំ ដែលពិតណាវាជាកូនដំរីដែលមានលក្ខណៈចម្លែក និងកម្រមាន។

ជាមួយគ្នានោះផងដែរ ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍បានចាត់ទុកដំរីសមួយក្បាលនេះថាជាសត្វ ដែលមានសំណាង និងកម្រមាន ខណៈដែលពិភពអនឡាញក្នុងប្រទេសមីយ៉ាន់ម៉ាបានបញ្ចេញមតិ យ៉ាងទូលំទូលាយដូច្នេះថា៖

កូនដំរីមួយក្បាលនេះមានពណ៌ត្នោតដូចដំរីធម្មតា  ហើយអ្នកខ្លះថាដំរីសគឺសំខាន់ និងគេគោរពតែក្នុង អតីតកាលប៉ុណ្ណោះ មិនតែប៉ុណ្ណោះអ្នកខ្លះទៀតសំដៅទៅលើស្ថានការណ៍នយោបាយក្នុងប្រទេស ដោយនិយាយបែបន័យធៀបថា ពិតជាគួរអោយអាណិតណាស់ដែលកូនដំរីនេះត្រូវជាប់គុកវិញ។

ទោះជាយ៉ាងណាមិនថាសត្វដំរីនោះជាប្រទេសដំរីអ្វីទេ គឺវាជាសត្វដែលត្រូវថែរក្សា និងជាសត្វដែលជិតផុតពូជផងដែរ ៕ ប្រភព៖ Khaosod