រាជធានីបាងកក៖ យ៉ាងហោចណាស់ ក៏មានមនុស្ស២នាក់បាត់បង់ជីវិត និង ២នាក់ផ្សេងទៀតបានរងរបួសនោក្នុងហេតុការណ៍បាក់ស្ពាន កាលពីរាត្រី ថ្ងៃអាទិត្យ ទី៣១ ខែកក្កដា នៅតាមផ្លូវរ៉ាម៉ាទី២ (Rama II) ក្រុងបាងកក ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQIhBFw5dGoA7prMZ4yFxR9PaeaeQ62Kja_ugTBslsfQuKXC5Oo15PFDU4nYEQn3JMJe_8QzUm6-GMsRDbi9XbM-y66EwqdQRXmrDOaHEL3b6cxDUW1XWwbMkpbv6jpz1Tbwhm0-E7HtGu9YXN9AQnmzPicgFAvqfN719Wsz3Mq-M6KW1yHI-PO20V/s1024/photo_2022-08-01_11-51-12.jpg

សារព័ត៌មានថៃ The Nation បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១ ខែសីហា ថា ស្ពានដែលបង្កគ្រោះថ្នាក់នេះ ស្ថិតក្រោមការជួសជុល ហើយវាមានទីតាំងនៅទល់មុខមន្ទីរពេទ្យវីផារ៉ាម (Vibharam ) ផ្លូវ Rama II ស្ថិតក្នុងស្រុក Muang ខេត្ត Samut Sakhon។ គ្រោះថ្នាក់នោះ បានកើតឡើង ដោយសារធ្នឹមស្ពានអាកាសមួយប្រឡោះ បានបាក់ធ្លាក់ សង្កត់មកលើរថយន្ត និងមនុស្ស ខណៈពួកគេកំពុងតែធ្វើដំណើរ នៅតាមដងផ្លូវ រ៉ាម៉ា២ ចូលមកកាន់ក្រុងបាងកក កាលពីម៉ោង៩យប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ នៅក្នុងហេតុការណ៍នោះ បានបណ្ដាលឱ្យមានមនុស្ស២នាក់បាត់បង់ជីវិត និង ២នាក់ផ្សេងទៀតរងរបួស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJq_QH52o8j0OLiaM_LLFilJhj36LI4O9NDFI4VBJsAESScksMhNJtDcaM50QTqJtgMoj45SWj5J5UU5XOSyp-B-TD26lJuKDEHauTRALHHhOfN0C0Sb9S4TAyRnKGe6sO6lCMIAVNYZcMRlRSCDuT4YIbWgaC1QqnpGce-7XAfR1kt-wld5ajZHSD/s615/photo_2022-08-01_11-51-13%20(2).jpg

ក្រុមអ្នកជួយសង្គ្រោះ ក៏បានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការអន្តរាគមន៍ និង ជួយសង្គ្រោះជីវិតមនុស្ស ចេញគំនរបាក់បែក ហើយផ្លូវមួយខ្សែ ក៏បានបិទចរាចរណ៍ជាបណ្ដោះអាសន្ន។ ចំណែកអ្នករងរបួស ក៏ត្រូវបានបញ្ជូនកាន់មន្ទីរពេទ្យភ្លាមៗផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTes1rxncyhJGaN5RLkwW9_xUYn_m0P9gqThBFtHOyGbtGK2EYOrKVkde4MEtbvguBaI3LOA4ZLUGxNS1MGin3q8Sz8QBjpINY_URnztbazSkWIaGxCLtBgRXNo0rnvLdZ9qRkrJDoMhkjE5hX-b4uxm8Vyu-WeQ78AP7xzxmKG5p2byILL92-DFc8/s623/photo_2022-08-01_11-51-13%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgb0aiii2q8CnDUSvz2T9wxr0vpqML_F0RDdH2hBoyEsP5s6VFBzd8C6FaBBysPfgMi6HylvIgihuRFoqHUtoAhvCTfPQuqX79YwPoq_-m3fUwXkshkR8KOTFEwzUdlPCsgUxxuXhE6O5YPaJHefj6ovJWC25VcLLQhRtXqHT9Em9--fwkvTzSVUDt/s621/photo_2022-08-01_11-51-12%20(2).jpg