រាជធានីបាងកក៖ នៅក្នុងរយៈពេល៩ខែដំបូង នៃឆ្នាំសារពើពន្ធ ២០២២ រដ្ឋាភិបាលថៃ រកបានប្រាក់ចំណួល ១,៨៧ពាន់ពាន់លានបាត (ប្រាក់ថៃ) ឬស្មើនឹងជាង ៥១,០៤ពាន់លានដុល្លារសហរដ្ឋអាមេរិក ពោលគឺកើនឡើង ៧,៥ភាគរយ បើធៀបនឹងឆ្នាំមុន។Govt spokesman tests positive for Covid, forced to work from home

សារព័ត៌មានថៃ The Nation បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ថា លោក ថាណាខន វ៉ាងប៊ូនកុងចាណា (Thanakorn Wangboonkongchana) អ្នកនាំពាក្យ រដ្ឋាភិបាលថៃ បានបញ្ជាក់ កាលពីថ្ងៃសៅរ៍ ថា រដ្ឋាភិបាលថៃ ប្រមូលប្រាក់ចំណូលបាន ជាង ៥១,០៥ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងរយៈពេល៩ខែដំបូង នៃសារពើពន្ធ ឆ្នាំ២០២២ (ពីខែតុលា ២០២១ ដល់ ខែមិថុនា ២០២២)។ ចំណែកការផ្តល់មូលនិធិ នៅក្នុងអំឡុងពេលនេះ ក៏បានកើនឡើង ១,៩ភាគរយ បើធៀបនឹងឆ្នាំមុន ដោយកើនដល់ ២,៤៣ពាន់ពាន់លានបាត ឬស្មើនឹងជាង ៦៦,៣៣ពាន់លានដុល្លារសហរដ្ឋអាមេរិក។Thailand GDP growth slows to 4-year low | Financial Times

ចាប់តាំងពីរដ្ឋាភិបាលថៃ បានខ្ចីប្រាក់ចំនួន ៦២១,០៧ពាន់លានបាត ឬស្មើនឹងជាង ១៦,៩៥ពាន់លានដុល្លារ ដើម្បីទប់ទល់នូវឱនភាពនេះ ជាលទ្ធផលហិរញ្ញវត្ថុរបស់ប្រទេសថៃ គិតត្រឹមខែមិថុនា ឆ្នាំ២០២២ មានអតិរេក ចំនួន ៥៨៧,៩១ពាន់លានបាត ឬស្មើនឹង ១៦,០៤ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ចំណែកពន្ធ បានប្រមូល ដោយអគ្គនាយកដ្ឋានពន្ធដារ និង ពន្ធដារ មានចំនួន ២ពាន់ពាន់លានបាត ឬស្មើនឹងជាង ៥៤,៥៩ពាន់លានដុល្លារ កើនឡើង ១០,៥ ភាគរយ បើធៀបនឹងឆ្នាំមុន៕