ប្រទេសចិន៖ មានហេតុការដ៏គួរឱ្យរន្ធត់មួយបានកើតឡើង នៅក្នុងការប្រគុំតន្ត្រីដ៏ធំមួយនៅក្នុងនៅហុងកុង ប៉ុន្តៃខណៈដែលកំពុងតែមានការរាំច្រៀងនៅលើឆាក ស្រាប់តែផ្ទាំងប៉ាណូកញ្ចក់អេក្រងដ៏ធំបំពាក់នៅលើឆាកស្រាប់តែរបូតធ្លាក់មកចំក្រុមរាំ ដែលបណ្ដាលឱ្យមានអ្នករងរបួសធ្ងន់ធ្ងរម្នាក់។

ទាក់ទងនឹងឧបទ្ទវហេតុដ៏អាក្រក់មួយនេះត្រូវបានសារព័ត៌មាន South China Morning Post បានចេញផ្សាយពីហេតុការណ៍ដ៏គួរឱ្យរន្ធត់ និងតក់ស្លុតបំផុត សម្រាប់កម្មវិធីដែលបានប្រព្រិត្តឹទៅនៅក្នុងទីក្រុងហុងកុង នៃប្រទេសចិន ក្នុងទីមហោស្រពមជ្ឈមណ្ឌល Hong Kong Coliseum  ដោយមានការចូលរួមពីតារាចម្រៀងដ៏ល្បីលោក Mirror និងអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ កាលពីថ្ងៃទី ២៨ ខែកក្ដដា ឆ្នាំ២០២២ នៅលេលាម៉ោង ១០ និង ៣០នាទីយប់។ ប៉ុន្តែរឿងភ្ញាក់ផ្អើល ខណៈកំពុងតែមានការរាំច្រៀងលើឆាក ស្រាប់តែមានផ្ទាំងប៉ាណូ ដែលជាអេក្រង់កញ្ចក់ទម្ងន់ ​៦០០គីឡូក្រាមបានរបូតធ្លាក់ បណ្ដាលឱ្យចំអ្នករាំចំនួនពីរនាក់ ដែលបានបង្កការភ្ញាក់ផ្អើល និងធ្វើឱ្យអ្នកទស្សនា តក់ស្លុតជាខ្លាំង។

ភ្លាមនោះជនរងគ្រោះទាំងពីរក៏ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ហើយក្នុងចំនោមអ្នករងរបួសមានម្នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរជាងគេ។

ដោយឡែកក្រោយពីបានជួបឧបទ្ទវហេតុនេះរួចមក កម្មវិធីក៏ត្រូវបានធ្វើការផ្អាក និងបញ្ឃប់ភ្លាមៗ ដោយតារាចម្រៀងលោក Mirrorចេញមកធ្វើការសុំទោស និងបានប្រាប់ឱ្យអ្នកទស្សនាទាំងអស់ត្រឡប់ទៅផ្ទះវិញផងដែរ។

យ៉ាងណាមិញហេតុការធ្លាក់ប៉ាណូដ៏ធំមួយនេះ ក្រុមប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតបន្តរ ហើយក៏មានការរិះគន់ពីសំណាក់មហាជនអំពីការធ្វេសប្រហែសរបស់អ្នកបច្ចេកទេសក្នុងការរៀបចំឆាកមិនមានការប្រុងប្រយ័ត្ន៕