ប្រទេសថៃ៖ នាថ្ងៃទី ២៨ ខែកក្ដដា ឆ្នាំ២០២២នេះ មានសេចក្តីរាយការណ៍ ពីការវិវដ្ត និងការបង្ហាញពីលទ្ធផលរបស់បុរសម្នាក់រស់នៅក្នុងខេត្តភូកេតដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីយកសំណាកទៅពិនិត្យរកមេរោគឆ្លង ក្រោយពីមានការសង្ស័យថាមានផ្ទុកជំងឺអុតស្វា ដោយបានបញ្ជាក់នាថ្ងៃនេះថាបុរសរូបនោះមិនមានឆ្លងជំងឺនេះទេ។

ក្រសួងសុខាភិបាលនៅក្នុងប្រទេសថៃបានបញ្ជាក់នៅថ្ងៃនេះថាអ្នកជំងឺម្នាក់រស់នៅក្នុងខេត្តភូកេត ភេទប្រុស បានធ្វើតេស្តរកឃើញថា អវិជ្ជមានពីជំងឺអុតស្វា នេះបើយោងតាមលោកវេជ្ជបណ្ឌិត Kusak Kukiatkul វេជ្ជបណ្ឌិតផ្នែកសុខភាពសាធារណៈខេត្តភូកេតបាននិយាយថា៖

យោងតាមគំរូឈាមដែលបានប្រមូល និងធ្វើការពិនិត្យយ៉ាងសំងាត់របស់អ្នកជំងឺ ដោយបុរសជនជាតិថៃដែលជាប្រជាជនរស់នៅខេត្តភូកេតម្នាក់នេះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ Wachira Phuket ក្រោយពីអ្នកជំងឺមានគ្រុនក្តៅ និងពងបែក ក៏ដូចជាកន្ទួលពេញខ្លួនប្រាណ ទើបតម្រូវយកឈាម បញ្ជូនទៅកាន់មន្ទីរពិសោធន៍នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅដើម្បីបញ្ជាក់ថាអ្នកជំងឺនោះឆ្លងជំងឺអុតស្វាយ ឬអត់។

ក្នុងនោះនាថ្ងៃទី២៨ ខែកក្ដដានេះ ការិយាល័យសុខភាពសាធារណៈចុងក្រោយនៃខេត្តភូកេតក៏បានទទួលរបាយការណ៍នៃការវិភាគ PCR ពេលវេលាពិតប្រាកដនៃមេរោគ Monkeypox លើអ្នកជំងឺម្នាក់នោះ ដោយលទ្ធផលតេស្តបានបង្ហាញថាអវិជ្ជមាន។

ក្នុងនោះលោកវិជ្ជបណ្ឌិតក៏បានបញ្ជាក់ទៀតថា ខេត្តភូកេតមិនមានករណីជំងឺអុតស្វាយទៀតទេ ដោយខេត្តភូកេតយើងបានត្រៀមខ្លួនជាស្រេចក្នុងការត្រួតពិនិត្យ និង រកដំណោះស្រាយក្នុងការការពារជំងឺនេះតាមវិធានការគ្រប់គ្រងជំងឺអុតស្វាយបន្ត៕ ប្រភព៖ thaipost