ប្រទេសកូរ៉េខាងត្រូង៖ អ្នកចូលរួមទស្សនាក្នុងការប្រគុំតន្ត្រីដ៏ធំមួយក្នុងប្រទេសកូរ៉េខាងត្បូងត្រូវបានគេដឹងថា​បានឆ្លងនូវជំងឺកូវីដ-១៩ជាច្រើននាក់ ក្រោយពីការប្រគុំតន្ត្រីនេះអស់រយៈពេល៣ថ្ងៃជាប់ៗគ្នា។

កាលពីពេលថ្មីៗនេះ មានសេចក្តីរាយការណ៍មួយបានឱ្យដឹងថាប្រជាជនកូរ៉េខាងត្រូងជាច្រើននាក់បានឆ្លងជំងឺកូវីដ-១៩ ក្រោយពីបានចូលរួមក្នុងព្រឹត្តិការប្រគុំតន្ត្រីដ៏ធំមួយនៅក្នុងប្រទេស ដែលមានឈ្មោះថា Saoking  wet show គឺជាការប្រគុំតន្ត្រីក្នុងរដូវក្ដៅ ដែលមានការចូលរួមពីតារាចម្រៀងដ៏ល្បីប្រចាំនៅប្រទេសកូរ៉េ PSY នៅទីតាំងកីឡាដ្ឋាន Jamsil  Olympic  Stadium ។

ក្នុងការប្រគុំតន្ត្រីមួយនេះបានទាក់ទាញទសនិកជនឱ្យចូលរួមទស្សនា រហូតទៅដល់ ១០០,០០០នាក់នៅក្នុងរវាងបីថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី ១៥ រហូតដល់ថ្ងៃទី១៧។ ប៉ុន្តែមានមហាជនមួយចំនួនបានបង្ហោះសារក្រោយពីបានចូលរួមការប្រគុំតន្ត្រីមួយនោះថា ខ្លួនគេបានឆ្លងនូវជំងឺកូវីដ-១៩ ចូលទៅក្នុងបណ្តាញសង្គម ​ខណៈមានមនុស្សជាច្រើនទៀតក៏បានបង្ហាញនូវបាពួកគេក៏បានឆ្លងជំងឺកូវីដនេះក្រោយពីបានទៅចូលរួមក្នុងព្រឹត្តការណ៍ ប្រគុំតន្ត្រីកម្មវិធី Saoking  wet show នោះដូចគ្នា។

យ៉ាងណាមិញបញ្ហនៃការឆ្លងរាលដាលយ៉ាងច្រើនបែបនេះបណ្ដាលមកពីការធ្វេសប្រហេសខណៈពេលដែលជំងឺកូវីដមិនទាន់ស្ងប់ និងចូលទៅកាន់ទីតាំងដែលមានមនុស្សច្រើនតែមិនព្រមការពារ និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ៕