ប្រទេសថៃ៖ នាថ្ងៃទី ២៧ ខែកក្ដដា ឆ្នាំ២០២២ នេះមានសេចក្ដីរាយការណ៍មកថា​ អាជ្ញាធរថៃប្រចាំនៅច្រកព្រុំដែន កម្ពុជា-ថៃ បានធ្វើការរឹបអូស និងដកហូតនូវ បារីគ្រប់ប្រភេទ រួមទាំងបារីអេឡិចត្រូនិច ខុសច្បាប់ជាច្រើនពីភ្ញៀវទេសចរណ៍ដែលបានធ្វើដំណើរចូលក្នុងប្រទេសថៃ​ក្នុងនោះរួមមានទាំងភ្ញៀវខ្មែរនៅក្នុងចំណោមនោះផងដែរ។

ទាក់ទងនឹងករណីនេះ លោកវរសេនាលេខ ១៣០២ បានរួមគ្នាជាមួយនឹងលោកវរសេនីយ៍ឯក Ronong Sengmi មេបញ្ជាការកងវរសេនាធំ លេខ១៣ និងលោកវរសេនីយ៍ទោ Thaworn Boonpeng មេបញ្ជាការកងអនុសេនាធំលេខ១៣០២ ព្រមទាំងមន្ត្រីពាក់ផ្សេងទៀត ដែលប្រចាំនៅច្រកព្រុំដែន Khlong Luek ស្រុក អារញ្ញ ខេត្តស្រះកែវ បានធ្វើការនាំយកនូវវត្តុដែលបានរឹបអូស និងដកហូតបារីគ្រប់ប្រភេទ ដូចជាបារី អេឡិចត្រូនិចជាដើម ពីភ្ញៀវទេសចរណ៍ផ្សេងៗ ក្នុងនោះក៏មានជនជាតិខ្មែរផងដែរ ដែលបានធ្វើដំណើរចូលក្នុងប្រទេសថៃ និងនាំយកបារីទាំងអស់នោះចូលដោយខុសច្បាប់។​

ប្រភពដដែលបានឱ្យដឹងថាវត្តុតាងដែលជាប្រភេទញៀនទាំងអស់នោះត្រូវបានគេដឹងថារួមមាន បារីដែលជាផលិតផលម៉ាករបស់បរទេសដែលបានគេចពន្ធទាំងអស់នោះមានចំនួន១៧ម៉ាកយីហោ រួមមានថ្នាំជក់ ឬបារីអេឡិចត្រូនិចចំនួន ១៧៩ ដើម ទឹកថ្នាំសម្រាប់បញ្ចូលបារីអេឡិចត្រូនិច ចំនួន ៣៦ ឈុត ព្រមទាំងឧបករណ៍អេឡិចត្រូនិកចំនួន ៥១ ឈុត និងកប្បាសចំនួន ៦៣ ដុំ និង ៤៦ កញ្ចប់ ដោយវត្តុទាំងអស់នេះត្រូវបានហាមឃាត់ការនាំចូលដោយខុសច្បាប់ចូលក្នុងប្រទេសថៃ។

យ៉ាងណាមិញអាជ្ញាធរថៃកំពុងតែធ្វើការត្រួតពិនិត្យ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ហើយក៏ បញ្ជូនបារីដែលបានរឹបអូសទាំងអស់នេះយកទៅដុតកម្ទេចចោលផងដែរ៕ ប្រភព៖ Khaosod