ប្រទេសចិន៖ ប្រទេសចិនបានប្រកាសឱ្យមានការបិទខ្ទប់ទីក្រុងវ៉ូហានជាថ្មីម្ដងទៀត បន្ទាប់ពីបានរកឃើញថាមានករណីអ្នកឆ្លងជំងឺកូវីដ-១៩ជាច្រើននាក់នៅក្នុងសហគមន៍បន្ទាប់ពីជំងឺឆ្លងមួយនេះធ្លាប់បានស្ងប់ស្ងាត់ទៅវិញ។

ទីក្រុងវ៉ូហានធ្លាប់ជាទីតាំងដែលគេដឹងថា ជាដើមកំណើតនៃការរីករាលដាលនូវជំងឺកូវីដ-១៩ កាលពីឆ្នាំ២០១៩ រហូតពាស់ពេញទាំងពិភពលោក និងបង្កឱ្យមានមនុស្សស្លាប់ជាច្រើននាក់ ក្នុងនោះបន្ទាប់ពីជំងឺឆ្លងមួយនេះបានស្ងប់ស្ងាត់បន្តិចហើយនោះ ក៏នៅតែមានរលកនៃការផ្ទុះឡើងសារជាថ្មីគ្រប់ប្រទេស។

ជាមួយគ្នានោះសម្រាប់ទីក្រុងវ៉ូហាននាថ្ងៃទី ២៧ ខែកក្ដដា ឆ្នាំ២០២២ ដែលមានប្រជាជនរស់នៅចំនួន១លាននាក់ ត្រូវបានអាជ្ញាធរក្នុងតំបន់បានចេញវិធានការក្នុងការបិទខ្ទប់ទីក្រុង បន្ទាប់ពីបានរកឃើញថាមានអ្នកឆ្លងជំងឺកូវីដ-១៩កាន់តែច្រើននៅក្នុងសហគមន៍ ។ ការចេញវិធានការនេះបានផ្ដោតសំខាន់ទៅលើតំបន់ Jiangxia ដោយវិធានការបិទខ្ទប់នេះនឹងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ទី២៩ ដោយហាមឃាតទាំងការធ្វើដំណើរសាធារណៈ ការលក់ដូអាជីវកម្មផ្សេងៗ ត្រូវបានហាមឃាត់ជាបណ្ដោះអាសន្ន និងមួយរយៈសិន ដោយអនុញ្ញាតតែអ្នកមានភារកិច្ចសំខាន់ៗតែប៉ុណ្ណោះ។

យ៉ាងណាមិញរាជរដ្ឋាភិបាលក្នុងប្រទេសចិនតែងតែគិតគូពីបញ្ហានៃជំងឺឆ្លងកូវិដ-១៩ នេះជាខ្លាំងក្នុងការទប់ស្កាត់ណាមួយដើម្បីកុំឱ្យមានការឆ្លងរីករាលដាលខ្លាំងដែលអាចប៉ះពាល់ដល់បញ្ហាប្រព័ន្ធសុខាភិបាល និងសេដ្ឋកិច្ចប្រទេសកាន់តែធ្ងន់ធ្ងរ៕