បរទេស៖ ក្លាយជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលក្រោយពីមាននារីម្នាក់បានបង្ហោះនូវរឿងរ៉ាវផ្ទាល់ខ្លួន ដ៏គួរឱ្យចាប់អារម្មណ៍ និងវាពិតជារអើម ក្រោយពីនាងបានទិញតែទឹកដោះគោពីហាងមួយកន្លែងយកមកផឹក លុះផឹកអស់កន្លះកែវទើបឃើញសត្វជីងចក់នៅក្នុងកែវ មិនដឹងតាំងពីពេលណា។

ពិតណាស់ទាក់ទងនឹងរឿងអាហារវាមិនមែនជារឿងចម្លែកនោះទេ ជាមួយនឹងការជួបនូវបញ្ហាដែលតែងតែកើតមានឡើងប្លែកៗ និងខុសៗគ្នា ដោយឡែកសម្រាប់នារីជ​នជាតិ ឥណ្ឌូនេស៊ីនេះវិញក៏បានចែករំលែងនូវរឿងដ៏ហួសចិត្ត ក្លាយជារឿងដ៏រអើមចំពោះភេសជ្ជៈ ក្រោយពីនាងបានទិញតែទឹកដោះគោពីហាងមួយកន្លែង ព្រមទាំងផឹកវាអស់កន្លះកែវ ស្រាប់តែបានប្រទះឃើញមានជីងចក់មួយក្បាលនៅក្នុងកែវតែទឹកដោះគោនោះ លើសពីនេះជីងចក់នៅក្នុងកែវនៅតែមានជីវិត ខណៈដែលនាងយកដៃទៅច្របាច់កែវជ័រនោះ វាក៏បានកំរើកឡើង។

ទន្ទឹមនឹងនោះនាងមិនដឹងថាសត្វជីងចក់មួយក្បាលនេះចូលក្នុងកែវដោយរបៀបណាទេ ព្រោះនាងបញ្ជាក់ថាមិនបានបើកគម្របកែវនេះឡើយ។

យ៉ាងណាមិញទាក់ទងនឹងបញ្ហានេះវាបានធ្វើឱ្យអ្នកនិយមលេងក្នុងបណ្ដាញសង្គម បានបញ្ចេញមតិជាច្រើន ដោយបានរិះគន់ទាក់ទងនឹងអនាម័យ ក៏ដូចជាការយកចិត្តទុកដាក់ចំពោះសេវាកម្មចំណីអាហារ និងភេសជ្ជៈគ្រប់ប្រភេទ ឱ្យមានការប្រុងប្រយ័ត្ន ព្រោះវាអាចប៉ះពាល់ដល់សុខភាពភ្ញៀវ ក៏ដូចជាប៉ះពាល់កេរ្តិ៍ឈ្មោះអាជីវកម្មរបស់អ្នក៕ ប្រភព៖ Khaosod