បរទេស៖ កាលពីថ្ងៃទី២៥ ខែកក្ដដា ឆ្នាំ ២០២២ នេះមានវេជ្ជបណ្ឌិតមួយរូបបានបង្ហោះចែករំលេកនូវសារមួយចំនួនអំពីបុរសជនជាតិអាមេរិកម្នាក់ដែលបានរៀបរាប់ពីបទពិសោធន៍នៃអាការៈ និងរោគសញ្ញាជំងឺអុតស្វារបស់គេដែលវាមិនមែនធូរស្រាលដូចយើងគិត។

ទាក់ទងនឹងបញ្ហានេះផងដែរលោកវេជ្ជបណ្ឌិត អាណាន់ ជុងកែវវឌ្ឍនា អ្នកជំនាញខាងមេរោគ ប្រធាន ក្រុម ស្រាវជ្រាវសុខភាពសត្វ និង ការគ្រប់គ្រងមជ្ឈមណ្ឌលជាតិវិស្វកម្មហ្សែន និងបច្ចេកវិទ្យាជីវបច្ចេកវិទ្យា (Biotech) ទីភ្នាក់ងារអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ (NSTDA) ដោយលោកបានបង្ហោះអំពីរោគសញ្ញានៃអ្នកកើតជំងឺអុតស្វាយពីជនជាតិបរទេសម្នាក់ ដោយបញ្ជាក់ថា៖

អ្នកជំងឺអុតស្វានៅសហរដ្ឋអាមេរិកម្នាក់បានបង្ហោះរូបភាពជំងឺរបស់គាត់នៅលើ Twitter គាត់បាននិយាយថាពងបែកនៅលើមុខរបស់គាត់គឺជាលក្ខណៈនៃមុខរបួសដែលបានឆ្លងអស់រយៈពេលពីរសប្តាហ៍មកហើយ ប៉ុន្តែនៅពេលដែលគាត់ឆ្លងជំងឺនេះគាត់ក្លាយជាមនុស្សដែលមានសភាពទ្រុតទ្រោម គាត់ជឿថាការឆ្លងជំងឺអុតស្វាយរបស់គាត់បានធ្វើឱ្យប្រព័ន្ធការពាររបស់គាត់ចុះខ្សោយជាខ្លាំង ព្រោះគាត់ចាប់ផ្ដើមមានជំងឺរលាកបំពង់ក បើទោះជាគាត់មិនធ្លាប់មានជំងឺនេះពីមុនមកក៏ដោយ។

លើសពីនេះ ពងបែកបានលេចឡើងនៅលើផ្នែកផ្សេងទៀតនៃរាងកាយភ្លាមៗ ដូចជាក្រលៀន បើទោះបីជាពងបែកកើតមាននៅលើមុខរយៈពេល ២សប្តាហ៍មកហើយវាគួរតែឈប់មានពងបែកបន្ត ប៉ុន្តែពងបែកថ្មីបានកើតឡើងជាបន្តបន្ទាប់ នេះគឺដោយសារតែអង្គបដិប្រាណដែលរាងកាយរបស់យើងផលិតទំនងជាបានកាត់បន្ថយបរិមាណ។

យ៉ាងណាមិញគេបានបញ្ជាក់ថា ជំងឺនេះមិនមែនស្រាលដូចយើងគិតនោះទេ ហើយអ្នកគួរតែការពារកុំឱ្យវាកើតមានឡើងមកលើរាយកាយរបស់អ្នកឱ្យសោះព្រោះវាពិតជាឈឺចាប់ណាស់បន្ទាប់ពីមានផ្ទុកជំងឺនេះ៕ ប្រភព៖ Kapook