Nothing Phone គឺជាម៉ាកយីហោទូរស័ព្ទថ្មី ដែលទើបប្រកាសចេញផ្លូវការ ដែលមានរូបរាងខុសពីគេ ដោយផ្នែកខាងក្រោយជាកញ្ចក់ថ្លា មើលធ្លុះដល់ខាងក្នុង ឃើញដល់ប្រព័ន្ធកាមេរ៉ា ឧបករណ៍ទទួលការសាកថ្ម និងគ្រឿងបង្គុំផ្សេងទៀត ធ្វើឱ្យវាគួរឱ្យចាប់អារម្មណ៍ច្រើនពីអ្នកប្រើជាច្រើន។This is what the Nothing Phone 1 will look like | Engadget

Nothing Phone ជំនាន់ទី១ បានបំពាក់នៅអេក្រង់ OLED, ទំហំ ៦,៥៥អ៊ិញ, កម្រិតបង្ហាញ 1080×2400។ ដោយឡែកកាមេរ៉ាវិញក៏បានភ្ជាប់ជាមួយនឹងមានទំហំ 50 MP នៅពីក្រោយ និងកាមេរ៉ាមុខ 16 MP។

ចំពោះផ្នែកខាងក្នុងវិញ មានទំហំផ្ទុក 128/256GB ជាមួយបន្ទះឈីប Snapdragon 778G+ និង RAM 8/12GB។ ចំណែកឯថ្មវិញមានទំហំផ្ទុក ៤៥០០ mAh។

គួរបញ្ជាក់ផងដែរថា  Nothing Phone ជំនាន់ទី១ នេះ មានតម្លៃ ៥៤៩ដុល្លារនៅទីផ្សារក្នុងស្រុកយើង ដែលវាអាចខុសគ្នាបន្តិចបន្តួចតាមបណ្តាហាងផ្សេងៗដែលនៅជិតលោកអ្នក៕Hot and hyped: inside the strange launch of the Nothing Phone 1 - The Verge