កាលពីពេលថ្មីៗនេះអង្គការសុខភាពពិភពលោក(WHO) បានធ្វើការប្រកាស និងចេញផ្សាយថា ជំងឺអុតស្វា ជាជំងឺមួយប្រភេទដែលមានការឆ្លងរាលដាលស្ទើរទូទាំងពិភពលោក ដោយមានអ្នកឆ្លងនៅបណ្ដាប្រទេសជាង៧០មកក្នុងនោះមានអ្នកករណីអ្នកឆ្លងសរុបក្នុងឆ្នាំ២០២២នេះរហូតទៅដល់១៦,០០០នាក់ ដែលភាពច្រើនអ្នកជំងឺជាក្រុមមនុស្សប្រុសស្រឡាញ់ភេទដូចគ្នា ដូច្នេះក្រុមមនុស្សប្រភេទនេះគឺមានការប្រឈមមុខខ្ពស់ក្នុងការឆ្លងជំងឺអុតស្វា។

ទាក់ទងនឹងបញ្ហាជំងឺឆ្លងខាងលើ ខាងអង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់ទៅលើក្រុមមនុស្សប្រុសដែលស្រឡាញ់ប្រុសដូចគ្នា ឱ្យមានការប្រុងប្រយ័ត្ន​ឱ្យបានខ្ពស់ ព្រោះជំងឺនេះវាងាយស្រួលក្នុងការឆ្លងពីបុរសៗទៅបុរសដោយការប៉ះពាល់ស្បែក និងការរួមភេទ។ ក្នុងនោះការប្រកាសនេះមិនមានគោលបំណងក្នុងការឱ្យមនុស្សរើសអើងទៅកាន់មនុស្សប្រុសដែលស្រឡាញ់ភេទដូចគ្នានោះទេ ប៉ុន្តែវាជាសារដាស់តឿនសម្រាប់ក្រុមមនុស្សប្រភេទនេះឱ្យមានការ បង្ការ និងមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាងក្រុមមនុស្សដទៃ។

យ៉ាងណាមិញការសិក្សាស្រាវជ្រាវបានឱ្យដឹងថា អ្នកជំងឺដែលបានឆ្លងនូវជំងឺអុតស្វានៅលើពិភពលោកចំនួន ៩៩ភាគរយនៃបុរស គឺមានបុរសដែលប្រឡាញ់ភេទដូចគ្នាចំនួន ៩៨ភាគរយហើយដែលបានឆ្លងនូវជំងឺអុតស្វាមួយនេះ៕