រាជធានីភ្នំពេញ៖ យោងតាមព្រះរាជក្រឹត្យ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ត្រាស់បង្គាប់ តែងតាំង និងផ្ដល់ឋានៈឯកឧត្តម សេង ប៊ុនវេង (ហៅអាចារ្យអេ) ជាទីប្រឹក្សាផ្ទាល់សម្ដេចមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ​ ដោយពុំទទួលប្រាក់បំណាច់មុខងារ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ៕