ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung បានប្រកាសថាខ្លួនកំពុងសាងសង់រោងចក្រ (Fabs) ផលិតគ្រឿងអេឡិចត្រូនិកមួយនៅក្នុងទីក្រុង Austin រដ្ឋ Texas ក្នុងសហរដ្ឋអាមេរិក។

ការសាងសង់រោងចក្រថ្មីនេះ Samsung មានបំណងសាងសង់រោងចក្រផលិតគ្រឿងអេឡិចត្រូនិកសរុបចំនួន ១១បន្ថែមទៀតឯណោះ។ មិនតែប៉ុណ្ណោះ Samsung ផ្ទាល់បានបញ្ជាក់ថា ការវិនិយោគនេះសរុបទាំង ១១រោងចក្រផលិតគ្រឿងអេឡិចត្រូនិកនឹងមានទំហំទឹកប្រាក់ខ្ពស់ជាង ១៩២ពាន់លានដុល្លារដែលជាការវិនិយោគដ៏ធំមួយក្នុងប្រវត្តិសាស្រ្ត។

នៅក្នុងចំណោមរងចក្រទាំង១១ ដែលកំពុងចាប់ផ្តើមកសាងនេះ មាន២នៅទីក្រុង Austin និង ៩ទៀតនៅទីក្រុង Taylor ដែលមានចម្ងាយមិនឆ្ងាយពីគ្នាប៉ុន្មាននោះទេ។

គួរបញ្ជាក់ដែរថា រោងចក្រផលិតគ្រឿងអេឡិចត្រូនិកទាំង ១១ដែល Samsung គ្រោងនឹងសាងសង់នោះនឹងបង្កើតការងារបានជាង ១០,០០០ ការងារឯណោះ៕Samsung sets sights on nearly $200 billion expansion in Austin area -  CultureMap Austin

ប្រភព: TomShareWare