កាលពីពេលថ្មីៗនេះ Samsung បានបង្ហាញពីភាគជោគជ័យដ៏ធំមួយនៃស្មាតហ្វូនអេក្រង់បត់របស់ខ្លួន ដោយបានលក់ចេញរហូតដល់១៩លានគ្រឿងឯណោះ កាលពីឆ្នាំទៅ។

តួរលេខនេះគឺជាចំនួនដ៏ច្រើនមួយសម្រាប់ទីផ្សារស្មាតហ្វូនអេក្រង់បត់ បើធៀបទៅនឹងឆ្នាំ ២០២០ វាបានកើនឡើងខ្ពស់ដល់ ៣០០ភាគរយ។ ក្នុងចំណោម ៧០ភាគរយនៃអេក្រង់បត់ទាំងអស់ដែល Samsung បានលក់កាលពីឆ្នាំ ២០២១ នោះគឹបានមកពីត្រកូល Galaxy Z Flip 3 ដែលជាទូរស័ព្ទដែលជាទូរស័ព្ទដែលអាចបត់បានដ៏ពេញនិយមបំផុត និងមួយទៀតគឺ Galaxy Z Fold 3។

គួរបញ្ជាក់ដែរថា Samsung គ្រោងបើកព្រឹត្តិការណ៍ Galaxy Unpacked សម្រាប់ប្រកាសបង្ហាញត្រូកូលស្មាតហ្វូនអេក្រង់បត់ជំនាន់ក្រោយ Galaxy Z Flip 4 និង Galaxy Z Fold 4 របស់គេនៅថ្ងៃទី១០ ខែសីហា ខាងមុខនេះ៕Samsung slashes foldable smartphone sales plans for 2023

ប្រភព: iclarified