ជាទូទៅ Facebook មាន​​​​​ Feed តែមួយប៉ុណ្ណោះគឺ “Home” ដោយមុខងារមួយនេះ Facebook នឹងបង្ហាញផុស ឬមាតិកាណា ដែលអ្នកប្រើប្រាស់ម្នាក់ៗចូលចិត្តទៅកាន់ពួកគេ។

ដោយឡែកកាលពីពេលថ្មីៗនេះ Facebook បានធ្វើការបំបែក Feed ជាពីរ ដែលអាចអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការកំណត់ថា ចង់ឱ្យបង្ហាញផុសទាំងអស់ ឬកំណត់ឱ្យបង្ហាញតែផុសដែលខ្លួនចូលចិត្ត ឬបង្ហាញតែផុសនៅលើផេកដែលខ្លួនបាន Like ក៏ដូចជា Follow ជាដើម។

តែយ់ាងណាមិញ វាក៏ជាយុទ្ធសាស្រ្ដក្នុងការប្រកួតប្រជែងជាមួយ TikTok ផងដែរ ខណៈលទ្ធផលរបស់ Facebook កាលពីត្រីមាសទី៤ នៃឆ្នាំ២០២១កន្លងទៅ ឃើញថាមិនមានអ្នកប្រើប្រាស Facebook ថ្មីកើនឡើងដែលធ្វើឱ្យហ៊ុន Meta ខាតចំណូលជាង ២០០ប៊ីលានដុល្លារ៕Facebook is revamping its home feed to feel more like TikTok - The Verge

ប្រភព: The Verge