យោងតាមលិខិតលេខ ០១៣ ក.ម.ន.គ/២២ ចុះថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២២ របស់ការិយាល័យមេធាវី នីតិនគរដែលមានលោក នាង គីមហុង ជាមេធាវីតំណាងដោយអណត្តិរបស់ លោក ចន ប្រុស ដែលជាម្ចាស់បំណុល សូមប្រកាសស្វែងរកលោក តំ តុលា ភេទប្រុស ជនជាតិខ្មែរ សញ្ជាតិខ្មែរ អត្តសញ្ញាណប័ណ្ណលេខ ០៤០៤១៤០៤៨ មានអាសយដ្ឋានផ្ទះលេខ៖ D042 ភូមិ ឃ្លាំងប្រាក់ សង្កាត់ប្អេរ ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជាកូនបំណុល យោងតាមលិខិតខ្ចីប្រាក់ចុះថ្ងៃទី១៣ កុម្ភៈ ឆ្នាំ ២០១៦ និងលិខិតជូនដំណឹងលើកទី១ ចុះថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២០។
ហេតុដូច្នេះការិយាល័យមេធាវី នីតិនគរ សូមអញ្ជើញលោក តំ តុលា ចូលខ្លួនមកដោះស្រាយបំណុលដែលនៅសល់ចំនួន ៦៨០០០ ដុល្លារអាមេរិក ជូនកូនក្តីខ្ញុំបាទ យ៉ាងយូរត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៩ព្រឹក នៅផ្ទះកូនក្តីខ្ញុំបាទជាកំហិត៕
Home ព័ត៌មានជាតិ